គម្រោង CAST ប្រកាសផ្តល់កញ្ចប់មូលនិធិសហវិនិយោគជុំទី៤ ដល់វារីវប្បករ

ភ្នំពេញ - គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (CAST) កំពុងប្រកាសផ្តល់កញ្ចប់មូលនិធិសហវិនិយោគជុំទី៤ ដល់វារីវប្បករ សហគ្រាស និងក្រុមហ៊ុនពាក់ព័ន្ធក្នុងខ្សែរសង្វាក់ផលិតកម្មវារីវប្បកម្ម(ត្រី) តាមរយៈការដាក់ពាក្យស្នើសុំ ។
លក្ខខ័ណ្ឌជ្រើសរើស បេក្ខជនដាក់ពាក្យជាវារីវប្បករ សហគ្រាស និងក្រុមហ៊ុនពាក់ព័ន្ធក្នុងខ្សែរសង្វាក់ផលិតកម្មវារីវប្បកម្ម ដែលចាប់អារម្មណ៍វិនិយោគលើបច្ចេកវិទ្យា ឬបរិក្ខាសម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្ម និងប្រតិបត្តិការអាជីវកម្ម ។ បេក្ខជនត្រូវមានទីតាំង ឬប្រភពផលិតផលនៅភ្នំពេញ កណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និង ខេត្តពោធិ៍សាត់ ព្រមទាំងបានចូលរួមក្នុងសេវាអភិវឌ្ឍន៍អាជីវកម្មដែលជាផ្នែកមួយនៃការគាំទ្ររបស់គម្រោងខាស់ ។
បេក្ខភាពដែលមានចំណាប់អារម្មណ៍អាចទាញយកសេចក្តីណែនាំលម្អិត និងឯកសារជាប់ពាក់ព័ន្ធនានា តាមរយៈតំណរភ្ជាប់មួយនេះ https://bit.ly/3Cf0KHD ឬអាចទាក់ទងដោយផ្ទាល់មកកាន់បុគ្គលិកទទួលបន្ទុក មានលោក ថុល ថាន ប្រធានដឹកនាំបច្ចេកទេសសេវាអភិវឌ្ឍន៍អាជីវកម្ម សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ទូរស័ព្ទ ០១៦ ២២១ ៤៤៨ និងលោក វុធ គឹមអេង មន្ត្រីបច្ចេកទេសទទួលបន្ទុកសហគ្រិន ទូរស័ព្ទ ០៧៧ ២២២ ១៣៨ ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា (CAST) កំពុងចូលរួមលើកកម្ពស់ការយល់ដឹងស្ដីអំពីសុវត្ថិភាពចំណីអាហារក្នុងវិស័យវារីវប្បកម្មនៅប្រទេសកម្ពុជា ។ កន្លងទៅលោក Adolfo Ruiz ប្រធានបច្ចេកទេសប្រព័ន្ធទីផ្សារប្រចាំគម្រោងខាស់ មានប្រសាសន៍ថា គម្រោងខាស់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផលិត អ្នកផ្គត់ផ្គង់ចំណី អ្នកភ្ញាស់ អ្នកកែច្នៃ អ្នកចែកចាយ និងម្ចាស់អាជីវកម្មជាច្រើននាក់ទៀតក្នុងវិស័យវារីវប្បកម្ម ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសទៅកាន់កសិករ ដើម្បីធ្វើឱ្យអ្នកបរិភោគនៅកម្ពុជាបង្កើនទំនុកចិត្តរបស់ខ្លួនទៅលើត្រីចិញ្ចឹមក្នុងស្រុក ។

