សហគមន៍ជាដៃគូសំខាន់ដោះស្រាយបញ្ហាប្លាស្ទិកនៅតាមតំបន់ឆ្នេរសមុទ្រ

ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 523
1

ព្រះសីហនុ - ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជានាយកគម្រោងស្តីពីការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា មានប្រសាសន៍ថា សហគមន៍ជាដៃគូសំខាន់ដោះស្រាយបញ្ហាប្លាស្ទិកនៅតាមតំបន់ឆ្នេរសមុទ្រ ។ ឯកឧត្តម បានលើកឡើងក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក ប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា នាយកគម្រោងស្តីពីការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក ប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ។ 

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា នាយកគម្រោងស្តីពីការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងលើកទឹកចិត្តតាមសហគមន៍ឱ្យពួកគាត់ផលិតសម្ភារជំនួសការប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញជាផ្នែកមួយដ៏សំខាន់ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។

“រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានបានរៀបចំក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត ព្រមទាំងច្បាប់ និងគតិយុទ្ធនានា ដើម្បីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប៉ុន្តែដៃគូរអនុវត្តន៍ និងប្រជាពលរដ្ឋយើងត្រូវចូលរួមទាំងអស់គ្នា កុំឱ្យបញ្ហាប្លាស្ទិកនេះបន្សល់ទុកដល់អ្នកជំនាន់ក្រោយៗ” ។ នេះជាការបញ្ជាក់របស់ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ។ 

គួររម្លឹកថា ពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក មានវត្តមានចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្ត លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថានរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោក Barak Ekshtein នាយកប្រតិបតិ្ត TONTOTON លោក Kristin Hughes ប្រធាន Global Plastic Action Partnership (GPAP) ។ 

សូមជម្រាបថា ក្រុមហ៊ុន TonToTon ជាក្រុមហ៊ុនលក់ឥណទានប្លាស្ទិក ដោយសហការជាមួយប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុ ប្រមូលប្លាស្ទិកតាមតំបន់ឆ្នេរដើម្បីយកទៅដុតនៅក្រុមហ៊ុន Chip Mong Insee Cement ក្នុងខេត្តកំពត ។ តកម្មវិធីនេះក្រសួងបរិស្ថានរំពឹងថា អាចប្រមូលប្លាស្ទិកបានជាង ៣ពាន់តោនក្នុងដំណាច់ឆ្នាំ២០២២ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន