ក្រសួងបរិស្ថាន ប្រគល់រថយន្ត​​ដឹកសំរាម ជូនដល់ក្រុងស្រុកចំនួន១៥

ថ្ងៃច័ន្ទ ទី១៨ ខែកក្កដា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 294
1

ភ្នំពេញ៖ រថយន្តដឹកសំរាមចំនួន១៥គ្រឿង ក្នុងនោះ១០គ្រឿងជា​អំណោយ​របស់ស្ថានទូតជប៉ុន​ប្រចាំ​កម្ពុជា (គម្រោង KUSANONE) ត្រូវបានក្រសួងបរិស្ថាន ប្រគល់ជូនក្រុងស្រុកចំនួន១៥។ ក្រុង ស្រុក ចំនួន១៥ ដែល​ទទួល​បានរថយន្ត គឺ​​​មាន​នៅ​ក្នុង​​ខេត្តចំនួន១១ រួមមាន​៖​ខេត្តកំ​ពង់​ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វា​យរៀ​ង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្ត​​សៀម​​រាប ។

 

ពិធីប្រគល់-ទទួល បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង​បរិស្ថាន។

 

ក្រសួងបរិស្ថាន បានឲ្យដឹងថា ការប្រគល់រថយន្តដឹកសំរាម ធ្វើឡើងតាមរយះគម្រោង ៣សេវា ៣គាំទ្រ (៣ស​៣គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួង។ រថយន្តទាំងនេះ ត្រូវ​​​ចែកជូនដល់មន្ទីរបរិស្ថាន និង​រដ្ឋបាល​ក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុករបស់​ខ្លួន។

 

ក្រសួងបរិស្ថាន បានរំពឹងថា រថយន្តដឹកសំរាមទាំងនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូន​សំ​រាម សំណល់​រឹងនៅក្នុងមូលដ្ឋាន បានទាន់ពេល និង​ធានា​និរន្តរភាព ធ្វើជា​ម្ចាស់ក្នុង​ការគ្រប់គ្រង​សំរាម​សំណ​ល់​​រឹង ដោយរៀប​ចំធ្វើការប្រ​​មូល សម្អាត ដឹកជញ្ជូន ទុក​ដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រម​ទាំងចូល​រួម​អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន