សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផ្តើមផ្តល់ហិរញ្ញប្បទានសេវាទឹកស្អាត និងអនាម័យ

ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 361
1

 ភ្នំពេញ - សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តលើហិរញ្ញប្បទានសេវាទឹកស្អាតនិងអនាម័យកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ តាមរយៈកិច្ចសហការមានរយៈពេលពីរឆ្នាំនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យប្រជាជនកម្ពុជាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យកាន់តែប្រសើរ ។ 

 

 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យចូលរួមសហការគ្នាផ្តល់ហិរញ្ញប្បទានលើវិស័យទឹកស្អាត និងអនាម័យ ។ ការផ្តល់ហិរញ្ញប្បទាននេះ កំពុងរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថ និងជួយដល់អតិថិជន ព្រមទាំងគ្រួសារពួកគេឱ្យស្ថានភាពគុណភាពជីវិត និងសុខភាពល្អ តាមរយៈលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ។

 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ៖កិច្ចសហប្រតិបត្តិការគា្ននេះ មិនត្រឹមតែនឹងចូលរួមចំណែកជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏នឹងចូលរួមចំណែកយ៉ាងសំខាន់លើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។” 

 

សូមជម្រាបថា កម្មវិធីចុះកិច្ចព្រមព្រៀងរវាងភាគីទាំងបីខាងលើនេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៧ និងវេទិការប្រចាំឆ្នាំលើកទី៣ ស្តីពីការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រលើកិច្ចការផ្តល់សេវាហិរញ្ញវត្ថុ ភាគីទាំងអស់ជឿជាក់ថា ប្រជាជនកម្ពុជារស់នៅតាមតំបន់ជនបទ មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យកាន់តែប្រសើរឡើង ៕ 

 


 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង