កុមារអាយុក្រោម ២ឆ្នាំជាក្រុមងាយរងគ្រោះបញ្ហាកង្វះអាហារូបត្ថម្ភ

ថ្ងៃច័ន្ទ ទី០៤ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 834
1

ភ្នំពេញ - មន្ត្រីជំនាញការងារលើកកម្ពស់ ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានឱ្យដឹងថា កុមារអាយុក្រោម ២ឆ្នាំនៅកម្ពុជា ជាក្រុមជនងាយរងគ្រោះបណ្តាលមកពី បញ្ហាកង្វះអាហារូបត្ថម្ភ ដូចជា កុមារមានស្ថានភាពក្រិសក្រិន ស្គមស្គាំង និងបញ្ហាកង្វះមីក្រូសារជាតិផ្សេងៗ ជាដើម ។ ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារស្វែងយល់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា នៅសណ្ឋាគាភ្នំពេញ ។ 

 

ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។ 

ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍បញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ២ឆ្នាំ កើតឡើងដោយសារការប្រើប្រាស់របបអាហារមិនបានត្រឹមត្រូវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតក្រៅពីវិស័យផ្គត់ផ្គង់ស្បៀង ។ លោកថាបញ្ហាទាំងនោះ មានដូចជា បញ្ហាការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ និងបរិស្ថានរស់នៅ ជុំវិញផ្ទះ។ 

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ជា សំណាង បានបន្តថា កង្វះអាហារូបត្ថម្ភកុមារតូច កើតឡើងដោយសារការយល់ដឹងអំពីបញ្ហាអាហារូបត្ថម្ភរបស់ ឪពុកម្តាយ ឬអ្នកថែទាំកុមារនៅមានកម្រិត បញ្ហាម្តាយមិនបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធរយៈពេល ៦ខែ និងការផ្តល់ អាហារបន្ថែមដល់កុមារមិនបានត្រឹមត្រូវ ។

 

បញ្ហាទឹកស្អាតនិងអនាម័យ និងអាហារូបត្ថម្ភ ជាកង្វល់រួមទាំងអស់គ្នាដែលត្រូវចូលរួមដោះស្រាយដើម្បីសុខុមាលភាពកុមារកម្ពុជា ។ តាមការ សិក្សា មួយ នៅ កម្ពុជា ក្នុង ខែ ឧសភា ២០១៦ ស្តីពីបន្ទុកសេដ្ឋកិច្ចនៃបញ្ហាកង្វះអាហារូបត្ថម្ភទៅលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ឆ្នាំ បានរកឃើញថា កង្វះ អាហា រូ បត្ថ ម្ភ ធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ ២៦៦លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង១.% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅប្រទេសកម្ពុជា។ ប្រសាសន៍ឯកឧត្តម ជា សំណាង ។ 

 

តាមទិន្នន័យផ្លូវការ CDHS លើកទី៤ ឆ្នាំ២០១៤ ដែលបានរកឃើញថា កុមារកម្ពុជាដែលមានអាយុក្រោម ៥ឆ្នាំ មាន ៣២% ដែលរងគ្រោះក្រិសក្រិន, ១០% ស្គមស្គាំងនិង ២៤% មិនគ្រប់ទម្ងន់។ កម្ពុជាជាប្រទេសមួយដែលមានអត្រាខ្ពស់នៃកុមារដែលមានបញ្ហាក្រិសក្រិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

 

ចំពោះតួលេខកុមារក្រិសក្រិន ៣២% នេះជាសូចនាករមួយនៃបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ (Chronic under-nutrition) ហើយតួលេខ ៣២% នេះ បាន បង្ហាញ ថា មាន១០% ខ្ពស់នៅក្នុងចំណោមកុមារនៅជនបទដែលមានអត្រាប្រេវ៉ាឡង់ ៣៤% ច្រើនជាកុមារនៅតាមទីប្រជុំជនដែលមានអត្រាប្រេវ៉ាឡង់តែ ២៤% ។ សម្រាប់ គោលដៅថ្នាក់ជាតិឆ្នាំ២០២៣ កម្ពុជាប្តេជ្ញាបន្ថយអត្រាក្រិសក្រិនកុមារក្រោម ៥ឆ្នាំមកត្រឹម ២៥%

 

គួររំលឹកថា យុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាត និង អនា ម័យ ដែលគិតគូរសំខាន់ ដល់អាហារូបត្ថម្ភ ។ ការងារ ផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូប ត្ដម្ភនេះ សម្រប សម្រួល ដោយក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យ កសិ កម្ម និងជនបទ តាមយន្តការកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធក្នុងក្រុមការងារបច្ចេកទេសស្តីពីសន្តិសុខស្បៀង និង អាហា រូបត្ថម្ភ ។  

 

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយឯកសារស្វែងយល់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រៀ ប ចំដោយ ក្រុមប្រឹក្សា ស្ដារ អភិ វឌ្ឍន៍ វិស័យកសិកម្មនិងជនបទ មានចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តទាំងប្រាំមួយ រួមមាន សៀមរាប ស្ទឹងត្រែង កំពង់ ឆ្នាំង កំពត កំពង់ធំ និងរតនៈគិរី ព្រមទាំងបណ្តាអង្គការដៃគូ UNICEF, PLAN, GIZ, និងអង្គការ Helen Keller Cambodia

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង