រយៈពេល៧ខែ កម្ពុជារកចំណូលបានជាង៧០០លានដុល្លារ ពីការនាំចេញស្រូវនិងអង្ករ
1


ភ្នំពេញ៖ រយៈពេល៧ខែក្នុងឆ្នាំ២០២២នេះ កម្ពុជាបានរកចំណូលបានជាង៧០០លានដុល្លារ ពីការនាំចេញស្រូវនិងអង្ករជាង២លានតោន។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា អង្ករដែលនាំចេញក្នុងរយៈពេល៧ខែនេះ មានចំនួនជាង៣៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង២០០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ រួមមានប្រទេសចិន ម៉ាកាវ និងហ៊ុងកុង ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ ប្រទេស ប្រទេសអាស៊ានចំនួន៤ប្រទេស និងបណ្តាលគោលដៅផ្សេងៗ ទៀតចំនួន២៤ ប្រទេស ។
ដោយឡែក សម្រាប់ការនាំចេញស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំសូ្រវទៅប្រទេសវៀតណាម មានចំនួនជិត២លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ជិត៥០០លានដុល្លារ ៕

