LA Maison Plaza ផ្ទះអាជីវកម្មទំនើបផុសឡើងនៅកណ្តាលភាគខាងជើងរាជធានីភ្នំពេញ

ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 645
1

ភ្នំពេញ - គម្រោងផ្ទះអាជីវកម្មទំនើបនិងប្រណិតភាព LA Maison Plaza បានសម្ពោធនៅថ្ងៃអាទិត្យ ទី២៤ ខែសីហាម្សិលមិញ ក្រោមវត្តមានឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភំ្នពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី និងមានភ្ញៀវកិត្តិយសជាច្រើនរូប ព្រមទាំដៃគូវិនិយោគនានា ប្រព្រឹត្តិទៅនៅសាលប្រជុំដឹព្រេមៀ សេនធឺ សែន សុខ រាជធានីភំ្នពេញ ។ 

 

 

នាឱកាសបើកកម្ពោធគម្រោង លោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុន Cambestate Management Co.ltd. និងជាម្ចាស់គម្រោង LA Maison Plaza មានប្រសាសន៍ថា គម្រោងមានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ LA Maison Plaza គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន Pacrim Camblossom Development Co.,Ltd. (PCD Group) និងក្រុមហ៊ុន LCH Investment Group Co.,Ltd. ដែលជាសម្ព័ន្ធក្រុមហ៊ុនបានប្រតិបត្តិអាជីវកម្មក្នុងវិស័យអចលវត្ថុនៅកម្ពុជា មានបទពិសោធន៍ជាយូរឆ្នាំណាស់មកហើយ ព្រមទាំងទទួលស្គាល់ដោយធុរជន និងវិនិយោគគិនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ 

 

លោក អេង លីឃ័ង មានប្រសាសន៍ឱ្យដឹងទៀតថា ចក្ខុវិស័យរបស់គម្រោងគឺផ្តោតទៅលើការបង្កើតមណ្ឌលពាណិជ្ជកម្ម ២៤ម៉ោងក្នុងរយៈពេលប្រាំពីរថ្ងៃ ដែលប្រមូលផ្តុំដោយធុរកិច្ចចម្រុះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៤ រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វា។ ពិសេសជាងនេះ គឺផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់ចំណាយបន្ថែមលើការជួលទីកន្លែងផ្សេងគ្នា។ 

 

ចំណែកលោក Wang, Fu-Chang ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PCD Group មានប្រសាសន៍ថា រាជធានីភ្នំពេញ គឺជាទីក្រុងកំពុងអភិវឌ្ឍលឿនរហ័ស ដោយបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណជាង ២,៣ លាននាក់ ខណៈរាជរដ្ឋាភិបាលក៏មានផែនការដើម្បីពង្រីកទំហំទីក្រុងបន្ថែម។ តំបន់ភាពខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងនៃការអភិវឌ្ឍន៍ទីក្រុងដ៏ល្អបំផុត ស្របតាមផែនការអភិវឌ្ឍន៍ទីក្រុង សមសម្របសម្រាប់ការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគអចលនទ្រព្យផ្សេងៗ ព្រមទាំងផ្តល់ឱកាសធ្វើអាជីវកម្មចម្រុះ។ 

 

 

លោក Wang, Fu-Chang បានបញ្ជាក់បន្ថែមថា LCH Investment Group គឺជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យដ៏ធំមួយ ព្រមទាំងមានបទពិសោធន៍ការងារច្រើនឆ្នាំនៅកម្ពុជា ហើយកន្លងក្រុមហ៊ុនមានបទពិសោធន៍វិនិយោគជាច្រើនជាមួយវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុន PCD Group មានកិត្តិយសយ៉ាងក្រៃលែងដែលបានបង្កើ់តកិច្ចសហការរួមគ្នាជាមួយក្រុមហ៊ុន LCH Investment Group ដើម្បីបើកដំណើរការគម្រោងផ្ទះអាជីវកម្មដំបូងគេនៅកម្ពុជា គឺគម្រោង LA Maison Plaza មានទីតាំងស្ថិតនៅតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ។ 

 

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PCD Group លោក Wang, Fu-Chang បានឱ្យដឹងទៀតថា ទោះបីវិបត្តិជំងឺកូវីដ-១៩ បានរាតត្បាតជាសកល និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមនិងសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែងើបឡើងវិញយ៉ាងលឿនរហ័ស ហើយអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជារក្សាបានក្នុងរង្វង់ជាង ៥% នៅឆ្នាំ២០២២ ។ ចំណែកឧស្សាហកម្មអចលនទ្រព្យវិញ កំពុងងើបឡើងវិញជាបណ្តើរៗ ហើយអ្នកជំនាញអចលនទ្រព្យក៏បានរំពឹងដែរថា នឹងត្រឡប់ទៅរកស្ថានការណ៍ល្អប្រសើរឡើងវិញ ដូចមុនកាលរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

 

 

ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភំ្នពេញ មានប្រសាសន៍ថា ការបើកសម្ពោធគម្រោងនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគ និងបង្កើតកាលានុវត្តភាពផ្នែកធុរកិច្ច ជាពិសេសគឺការខិតខំបង្កើនជំនឿទុកចិត្តជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ។ 

 

ឯកឧត្តម កើត ឆែ បានបញ្ជាក់ឱ្យដឹងទៀតថា តាមរយៈកាលានុវត្តភាពផ្នែកធុរកិច្ចនេះ នឹងរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គម្រោងអភិវឌ្ឍន៍លំនៅឋាន LA Maison Plaza ក៏នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ។

 

សូមជម្រាបថា LA Maison Plaza បានកំណត់ជាទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើអាជីវកម្ម និងការរស់នៅបែបស៊ីវិល័យ មានទីតាំងនៅជិតរង្វង់មូលអប្សរា នៃមហាវិថីឈ្នះឈ្នះ ព្រមទាំងងាយស្រួលធ្វើដំណើរឆ្លងកាត់។ ចំណែករូបរាងសំណង់អគារវិញមានរចនាបថល្អប្លែង យកលំនាំតាមរចនាបថទីក្រុងប៉ារីសនៅប្រទេសបារាំង។ ផ្ទះអាជីវកម្មនីមួយៗ មានលំហទូលាយ ដែលបានរចនាឡើងរួមបញ្ចូលគ្នានូវមុខងារពីរ គឺសម្រាប់បម្រើដល់ការប្រកបអាជីវកម្មផង និងជាលំនៅដ្ឋានរស់នៅប្រកបដោយផាសុកភាពផង។ បន្ថែមលើនេះ ផ្ទះអាជីវកម្ម LA Maison Plaza ក៏អាចជួលបាននៅក្នុងតម្លៃខ្ពស់ ហើយជនបរទេសក៏អាចកាន់កាប់អចលនទ្រព្យទាំងនេះបានដោយស្របច្បាប់ផងដែរ។

 

 

សូមបញ្ជាក់ដែរថា គម្រោង ឡាម៉េហ្សុង ផ្លាហ្សា ជាទីតាំងនិងជាតំបន់ដែលមានសក្កានុពល ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តច្រើនសម្បូរបែប មានដូចជា អាគារការងាររដ្ឋធំៗ សំណង់ឯកជន សាលារៀន ផ្សារទំនើប បុរីនានា មហាវិថី ផ្លូវជាតិ និងផ្លូវរដ្ឋធំតូចយ៉ាងតិច ១០ខ្សែព័ទ្ធប្រជុំគ្នា ជាពិសេសគឺមានផ្លូវរដ្ឋ ២០ម៉ែត្រឆ្លងកាត់គម្រោងតែម្តង គឺចាប់ពីរង្វង់មូលអប្សរា (អតីតរង្វល់មូលព្រែកព្នៅ) រហូតដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕  

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន