ប្រជាជនជាង ៤លាននាក់នឹងទទួលផលពីគម្រោងលើកកម្ពស់កសិកម្មឆ្លាតវៃរបស់ GIZ

ថ្ងៃសុក្រ ទី៣០ ខែធ្នូ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 242
1

ភ្នំពេញ - គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសាររបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មានផែនការជ្រើសសហគមន៍កសិកម្មចំនួន១០០ និងអ្នកផលិតបន្លែនិងស្រូវចំនួនជាង ៤ពាន់គ្រួសារនៅក្នុងខេត្តតាកែវ កំពត និងកំពង់ធំ ដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកបរិភោគប្រមាណណជាង ៤លាននាក់ ។ នេះបើតាមប្រសាសន៍របស់លោក ហ៊ូ ក្រើន នាយអង្គការ Helen Keller អន្តរជាតិកម្ពុជា ។  

 

នៅពិធីបើកសិក្ខាសាលាណែនាំគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ នាយអង្គការ Helen Keller អន្តរជាតិកម្ពុជា មានប្រសាសន៍ថា គម្រោងនេះផ្តោតសំខាន់លើការផ្តល់បច្ចេកទេសកសិកម្មឆ្លាតវៃ និងការផ្លាស់ប្តូរឥរិយាបថអាហារូបត្ថម្ភ ព្រមជាមួយការផ្តល់ធនធានកសិកម្មកមួយចំនួន ដូចជា ពូជបន្លែ ពូជស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានកសិកម្ម និងផ្ទាំង solar panel ជាដើម ។

 

សូមជម្រាបថា ស្បៀងអាហារដែលនឹងផលិតតាមរយៈគម្រោងនេះ នឹងលក់បញ្ចុះតម្លៃដល់គ្រួសារកសិករដែលមានប័ណ្ណ ក្រ១ និងក្រ២ ព្រមទាំងគ្រួសារដែលមានស្ត្រីមានផ្ទៃពោះ និងគ្រួសារមានកូនអាយុក្រោមពីរឆ្នាំ។ គម្រោងនេះក៏នឹងសហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភក្នុងការបណ្តុះបណ្តាលយុវជនលើប្រធានបទអាហារូបត្ថម្ភ និងលើរបបអាហារសុខភាព ដើម្បីពួកគេបន្តការអប់រំផ្សព្វផ្សាយតាមរយៈកម្មវិធីមិត្តអប់រំមិត្ត និងកម្មវិធីអប់រំសហគមន៍ ។ 

 

គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ សម្របសម្រួលដោយអង្គការ Helen Keller អន្តរជាតិកម្ពុជា សហការគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។ គម្រោងនេះក៏នឹងសហការជាមួយអង្គការ IRRI ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើការប្រើប្រាស់ម៉ាស៊ីនដាំស្រូវរបស់កសិករក្នុងបំណង ដើម្បីកំណត់អត្ថប្រយោជន៍ និងហានិភ័យនៃការប្រើប្រាស់ម៉ាស៊ីនដាំស្រូវស្វ័យប្រវត្តិប្រភេទនេះនៅកម្ពុជា ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង