ស្ថានីយ​​ទឹកស្អាត​តម្លៃជាង​១១​​ម៉ឺនដុល្លារ ត្រូវបាន​​ដាក់​ឲ្យដំ​ណើរ​កា​រក្នុង​ស​ហគម​ន៍ព្រុំស្រី នៅ​ខេត្តកំ​ព​ង់​ធំ

ថ្ងៃពុធ ទី២៧ ខែកក្កដា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 82
1

ស្ថានីយចែកចាយទឹកស្អាតតម្លៃសរុបជាង១១ម៉ឺនដុល្លារ នៅក្នុងសហគមន៍ព្រុំស្រី ឃុំរុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​​បាន​​​​សម្ពោធ​ដា​ក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក សាយ គឹមឡម អភិ​បាល​ស្រុកស្ទោង ។ ស្ថានីយចែកចាយទឹកស្អាតនេះ នឹង​ផ្គត់ផ្គង់ទឹកជូនប្រជាជននៅភូមិចំនួន៣ របស់ឃុំរុងរឿង ដែលមាន​ប្រមាណ​ជាង៥០០គ្រួសារ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវឲ្យប្រជាពល​រដ្ឋគ្រប់គ្រួសារ​ត្រូវប្រើប្រាស់​ទឹកស្អាត​​ឲ្យបាន​គ្រ​ប់​ៗ​គ្នា ក្នុងនោះរដ្ឋបាលឃុំរុងរឿងត្រូវយកចិត្តទុកដាក់ក្នុងការតបណ្តាញទឹកស្អាត​ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ជាពិសេស​គ្រួសា​រ​ក្រីក្រ ស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានណែនាំដល់គណៈកម្មការគ្រប់គ្រងស្ថានីយ​ទឹកស្អាត ត្រូវធ្វើការគ្រប់គ្រង​​ប្រកប​ដោយ​តម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ ទើបស្ថានីយមានការ​រីកចម្រើន។

តាមរបាយការណ៍ ការកសាងស្ថានីយទឹកស្អាតនេះ គឺស្ថិត​នៅក្រោម​ការ​ឧបត្ថម្ភគាំទ្រពីអង្គការ​​ទស្សន​​ពិភពលោក បូករួម​​ទាំង​ថវិ​កា​​បដិភាគ​​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងថវិកាសហគមន៍ សរុប ជាង​​១១ម៉ឺនដុល្លារអាមេរិក៕

 

អត្ថបទពេញនិយម