ព្រៃវែង ត្រៀមប្រកាសជាខេត្តទទួលបានODF បន្ទាប់ពីស្វាយរៀង

ថ្ងៃច័ន្ទ ទី០១ ខែសីហា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 420
1

ភ្នំពេញ៖ ប្រសិនបើគ្មានការប្រែប្រួលនេះទេ ខេត្តព្រៃវែង គឺជាខេត្តទី២ នឹងត្រូវ​​ប្រកាសជា​ខេត្តបញ្ឈប់​ការ​​បន្ទោ​បង់​ពាស​វាល​ពាស​កាល​​(O​D​F)​ នៅ​ដើម​​ខែកញ្ញា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីខេត្តស្វាយរៀង ដែល​ជា​ខេត្តដំបូងគេនៅកម្ពុជាដែលទទួលបាន ODF នេះ​បើ​តាម​ការ​បញ្ជាក់​​​របស់​ឯក​ឧត្តម​ ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិ​​ការ​និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍​ជនបទ នៅក្នុងសន្និសីទ​សា​រ​​ព័ត៌​​មា​ន​​​​​​​ដែ​​លរៀបចំ​ឡើង​​​ដោ​យ​​​​​អង្គភាព​​​​អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ឯក​ឧត្តម​ ជ្រុន ថេរ៉ាវ៉ាត់ បន្តថា ចំពោះការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) គិតត្រឹមឆ្នាំ​ ២០២២ គឺមានភូមិ​សម្រេច​​​បាន​ODF ចំនួន៥ ៣៤​១​ភូមិ ស្មើ៦០ភាគរយលើគោលដៅ ៨៨៥៩ ភូមិ ឃុំ/សង្កាត់ODF មានចំនួន៣៩២ ឃុំ/សង្កាត់ ស្មើ ៩៤​ភាគរយ​លើ​​គោល​​​ដៅ​​៤១៥ឃុំ​/​សង្កា​ត់​ និង​​ស្រុក/ក្រុង ODF ចំនួន​៣១ស្រុក ស្មើ ១៥៥ភាគរយ លើគោលដៅ ២០ស្រុក/ក្រុង។

ឯកឧត្តម សង្កត់ធ្ងន់ថា លទ្ធផលជាវិជ្ជមាននេះ ​បាន​មកដោយសារការខិត​​ខំប្រឹងប្រែងរបស់​រាជរដ្ឋា​​ភិបាល គួបផ្សំជា​មួយ​នឹង​​ការចូល​​រួម​​ស​ហ​​​ប្រតិ​​បត្តិការ​​យ៉ាងជិតស្និទ្ធជាមួយ​ដៃគូអភិវឌ្ឍន៍ អង្គការមិន​​មែនរដ្ឋាភិបាលក្រៅប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេស​អ្នក​​ពា​ក់​​​ព័ន្ធរួម​​​ទាំងវិស័យ​​ឯកជន​ផងដែ​រ ។

គួរប​ញ្ជាក់ថា ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កំណត់ទិសដៅ​របស់ខ្លួន​ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹ​កស្អាត និង​អនាម័យឲ្យ​បាន១០០ភាគរយ នៅ​​ត្រឹមឆ្នាំ២០២៥ ។ ដោយឡែក ប្រទេសកម្ពុជា ក៏ជា​ប្រទេស​ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពិភពលោក ដែលបាន​កាត់​​បន្ថយ​​ចំនួន​​អត្រាភាគរយអ្នក​​​បន្ទោ​បង់​​ពាសវាល​ពាសកាលពី ៨២,៧ភាគរយ នៅឆ្នាំ២០០០ មកត្រឹម ៤០,៦ភាគរយ ​នៅឆ្នាំ​​២០១៥ផងដែរ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន