ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង បានសាងសង់រួចរាល់ ១០០ភាគរយ

ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា​ ឆ្នាំ២០២២      Ratha
ចែករំលែក
Views: 328
1

ស្ទឹងត្រែង - ស្ថានីយផ្គត់ផ្គង់ទឹកស្អាតស្ថិតក្នុងសង្កាត់​ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គិត​មកទល់ពេល​នេះការស្ថាបនា​បាន​រួ​ច​​រាល់​១០០​ភាគ​​រយ​ហើយ​ ខណៈ​ដែល​​អាជ្ញាធរគ្រោងសម្ពោធដាក់ដំណើរការ ដើម្បីបម្រើតម្រូវ​ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ។ 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ពេលស្ថានីយទឹកស្អាតដ៏ធំក្នុងខេត្តមួយនេះ អាចផ្គត់ផ្គង់​ទឹក​ស្អាត​​ជូនប្រជា​ពល​រដ្ឋទូ​ទាំង​​​​ខេត្តប្រើប្រាស់​បាន​គ្រប់​គ្រាន់ ពិសេស​ក្រុមបច្ចេកទេស នឹងរៀបចំ​បញ្ជូនទឹកស្អាតពីទីប្រជុំជនដល់ទីជនបទសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់​ប្រកប​ដោយសុវត្ថិភាពនិងគុណភាព។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង
 ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា "ផ្នែកទឹកស្អាតក៏យើងទទួលបាននូវគម្រោងទឹ កស្អាតដែលក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន វានុវត្តន៍ ក៏ បាន រៀប ចំជាគម្រោងទឹកស្អាតស្តង់ ដារ មួយនៅក្នុងក្រុងនេះដែលធ្វើរួចរាល់ហើយអាចនឹងសម្ពោ ធប្រើប្រាស់នៅ ពេលខាងមុខនេះ នៅពេល ដែល ប្រ ព័ន្ធទឹ កស្អាត នេះចែក ចាយប្រើប្រាស់ ជាផ្លូវការទៅធ្វើឲ្យប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារទៀតសម្រាប់ទទួលបានប្រព័ន្ធទឹកស្អាតនេះ នឹងជួយដល់ សុខ ភាព ប្រជា ពលរដ្ឋនៅក្នុងក្រុងនេះក៏ដូចជាយើ ងកំពុងតែពង្រីកនៅតាមបណ្ដា ស្រុកចំនួន ០៣ ស្រុកទៀត" 
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ជាមួយគ្នានេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងថា ស្ថានីយ​​ទឹក​ស្អា​ត​នៅក្នុង​ខេ​ត្តស្ទឹងត្រែង ជាសមិទ្ធ​ផលថ្មីមួយទៀតផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែល​មានទំហំធំជាងគេនៅខេត្តភូមិភាគឥសាន្ត ដែល​បាន​ស្ថាបនា​​ឡើង​​ក្រោម​​កិច្ចសហការជាមួយផ្នែកដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥទានរបស់អនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ធ្វើឱ្យសម្រេច​ផែនការឆ្នាំ ២០​២៥ អនុវត្តនូវគោលនយោបាយរ​បស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋមានទឹក​ស្អាតប្រើប្រាស់​គ្រប់ក្រុមគ្រួសារ។

គួរបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនេះ ជាស្ថានីយ៏ទឹកស្អាតដ៏ធំទីមួយដែលបានសាងសង់ឡើងនៅលើផ្ទៃដីជាង ១៧.០០០ ម៉ែត្រការ៉េ នៅខេត្ត​​ស្ទឹង​ត្រែង​​​ហើយថ្ងៃអនាគតអាច ចែកចាយ ផ្គត់ផ្គង់ទឹកស្អាត​ជូនប្រជាពលរដ្ឋបានទូទាំង​ខេត្តស្ទឹងត្រែងប្រើប្រាស់ ដោយសារទីតាំងស្ថានីយ៏នេះមាន រយៈ​កម្ពស់​រហូតទៅដល់៥៥ម៉ែត្រ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន