ស្រុកជុំគិរី ខេត្តកំពត បានក្លាយជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង

ថ្ងៃសៅរ៍ ទី២១ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 815
1

ខេត្តកំពត - នៅថ្ងៃសុក្រនេះ ស្រុកជុំគិរី ខេត្តកំពត បានប្រកាសទទួលស្គាល់ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF ទីប្រាំនៅកម្ពុជា ។ ការប្រកាសនេះក្រោយអធិបតី ឯឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពត មន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លក្ខខណ្ឌជំរុញឱ្យស្រុកជុំគីរី ខេត្តកំពង់កំពត បានក្លាយជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ នៅតាមផ្ទះ បែងចែក និងទុកដាក់សំរាម ឬកាក់សំណល់បានយ៉ាងត្រឹមត្រូវ មានទម្លាប់អនុវត្តអនាម័យលាងដៃនឹងសាប៊ូ ព្រមទាំងចូលរួមផ្សព្វផ្សាយនឹងទប់ស្កាត់មិនឱ្យមាន សកម្មភាពបន្ទោបង់ក្រៅបង្គន់អនាម័យ។ ស្របគ្នានឹងសកម្មភាពរបស់ប្រជាពលរដ្ឋនេះដែរ ស្រុកជុំគិរីទទួលបានជោគ​ជ័យក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក៏ដោយសារការចូលរួមលើកម្ពស់បញ្ហាអនាម័យពីអង្គការមួយចំនួនផងដែរ ។

កម្មវិធីប្រកាសទទួលស្គាលជាផ្លូវការស្រុកបញ្ឈប់ការបន្ទោរបង់ពាស់វាលពាសកាលនេះ គឺជាផ្នែកមួយសំខាន់មួយក្នុងយុទ្ធសាស្ត្រលើកកម្ពស់បញ្ហាទឹកស្អាត និងអនាម័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស មានលទ្ធភាពប្រើប្រាស់ទឹកស្អាត រស់នៅក្នុងបរិស្ថានអនាម័យល្អប្រសើរនៅត្រឹមឆ្នាំ ២០២៥ខាងមុខ ។

សូមបញ្ជាក់ថា រហូតដល់ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានស្រុកចំនួនប្រាំហើយ ដែលទទួលស្គាល់ជាផ្លូវការ បានបញ្ឈប់ការបន្ទោ​បង់​ពាស់​វាល​ពាស​កាលទាំងស្រុង។ ស្រុកទាំងប្រាំបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាលទាំងស្រុង រួមមាន ស្រុកបន្ទាយមាស ខេត្តកំពត ប្រកាសឆ្នាំ២០១៦ ស្រុកស្វាយទាប ខេត្តស្វាយរៀង២០១៨ ស្រុករំដួល ខេត្តស្វាយរៀងនៅឆ្នាំ២០១៩, ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្នាំ២០២០, និងស្រុកជុំគីរី ខេត្តកំពត ប្រកាសនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ៕

 

អត្ថបទពេញនិយម