ត្បែងខ្ពស់ ភូមិ ODF នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 635
1

កំពង់ឆ្នាំង - ក្នុងចំណោមភូមិទាំង១២ ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង ភូមិត្បែងខ្ពស់បានក្លាយជាភូមិបញ្ឈប់ការបន្ទោរ​បង់​ពាស​វាល​ពាស​កាល​ទាំងស្រុង ឬភូមិ ODF នៅក្នុងឆ្នាំ២០១៩ ។

លក្ខណៈពិសេសនៃភូមិនេះ ជាភូមិដែលមានស្ថានភាពអនាម័យល្អប្រសើរ ប្រជាពលរដ្ឋក្នុងភូមិមានបង្គន់អនាម័យប្រើប្រាស់ស្ទើរគ្រប់ខ្នងផ្ទះ ប្រជាជនក្នុងភូមិក្នុងភូមិរស់នៅមានអនាម័យ មានទឹកស្អាតប្រើប្រាស់ ។

អ៊ុំស្រី វ៉ន វ៉ាន អាយុ ៧៦ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង បាននិយាយថា បង្គន់អនាម័យបានជួយសមាជិកគ្រួសារអ៊ុំស្រីឱ្យសុខភាពល្អ និងរស់នៅមានអនាម័យ ។ បង្គន់អនាម័យបានសំខាន់ក្នុងនៅក្នុងគ្រួសារ ។ 

“បង្គន់អនាម័យខ្ញុំនេះទើបធ្វើថ្មីអស់ជាងមួយលាន (រៀល) វាជួយច្រើនណាស់ ! បង្គន់នេះស្រួលណាស់ងូតទឹកក៏បាន ប្រើប្រាស់អីក៏បាន ក្មេងៗអីប្រើស្រួល អត់ដែលរាគរូស អត់ដែលឈឺថ្កាត់អីទេ” អ៊ុំស្រី វ៉ន វ៉ាន ។

លោក សំ សាន្ត មេឃុំត្បែងខ្ពស់ បាននិយាយថា ភូមិត្បែងខ្ពស់បានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលមុនគេ ក្នុងចំណោមភូមិទាំងប្រាំបួននៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។ 

លោកបានបញ្ជាក់ថា "ប្រជាជននៅឃុំខ្ញុំយល់ដឹងរឿងអនាម័យច្រើន ដោយសារតែយល់ដឹងពីបញ្ហាសុខភាពនេះហើយ ជាគន្លឹះដែលនាំភូមិត្បែងខ្ពស់ទាំងមូលក្លាយជាភូមិ ODF យ៉ាងឆាប់រហ័ស ហើយភូមិទាំងអស់នៅក្នុងឃុំក៏ត្រៀមខ្លួនបញ្ចប់បញ្ហាអនាម័យដែរ"

សូមជម្រាបថា ទន្ទឹមនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ឃុំត្បែងខ្ពស់ទាំងមូល សមាជិកក្រុមប្រឹក្សាឃុំតែងចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីពន្យល់ពីសារសំខាន់នៃបង្គន់អនាម័យ សម្អាតបរិស្ថាន និងបញ្ឈប់សកម្មភាពបន្ទោរបង់ពាសវាលពាសកាល ៕

 

អត្ថបទពេញនិយម