រដ្ឋាភិបាលផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់ឯកជន បង្កើនសកម្មភាពផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន និងជនបទ

ថ្ងៃអង្គារ៍ ទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 57
1

ភ្នំពេញ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកពោធិ៍សាត់នឹងចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់ ប្រតិបត្តិករឯកជន ដើម្បី បង្កើនការផ្គត់ផ្គង់ទឹកស្អាត ទាំងទីប្រជុំជន និងជនបទ ព្រមទាំងរួមចំណែកលើកម្ពស់សេវា និងនិរន្តភាពការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ប្រតិបត្តិករឯកជន ។ ពិធីចុះអនុស្សារណៈផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ បានធ្វើឡើងកាលល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមវត្តមានឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ។ 

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្គត់ផ្គង់ទឹកស្អាត ដុំឱ្យក្រុមហ៊ុនមុខកំពូល វ៉ធើរសឹបផ្លាយ ខណៈរដ្ឋាករទឹកពោធិ៍សាត់នឹងផ្គត់ផ្គង់ទឹកស្អាត ដុំឱ្យប្រតិបត្តិករទឹកស្អាត នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការលក់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ ក្រសួងឧស្សាហកម្មមានគោលដៅ ជំរុញឱ្យ ប្រជាជន នៅក្នុងតំបន់ទីប្រជុំជន និងក្រៅតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់ដែលមានគុណភាព និងមានតម្លៃសមរម្យ ។ ការងារលើកកម្ពស់ទឹកស្អាតនេះ ឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាភិបាលឱ្យបាន ១០០% នៅទូទាំងនៅឆ្នាំ២០៣០ ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា នៅពេលខាងមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងផ្គត់ផ្គង់ទឹកស្អាតដុំដល់ក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ ដែលក្រុមហ៊ុនកំពុងផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចាប់តំបន់បាក់ខែង ទៅដល់ព្រែកតាមាក់ ខណៈតំបន់នេះ កំពុងមានការរីកចម្រើនទៅលើការសាងសង់បុរី និងអគារជាច្រើន ។

គួរបញ្ជាក់ថា បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទឹកដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផ្គត់ផ្គង់ឱ្យ ប្រតិបត្តិករនៅតំបន់ព្រែកអញ្ចាញ ចន្លោះពី ១ម៉ឺនទៅ ២ម៉ឺនម៉ែត្រគូប ។ រដ្ឋាករទឹកមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយតម្រូវការបច្ចុប្បន្នប្រហែលជា ៨.៥សែនម៉ែត្រគូប ដូច្នេះសល់ទឹកប្រហែល ១សែន ៥ម៉ឺនម៉ែត្រគូបទៀតអាចមានលទ្ធភាពជួយទៅបណ្តាប្រតិបត្តិករឯកជន ដែលត្រូវការទឹកពីរដ្ឋាករទឹក ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន