រយៈពេល ១ម៉ោងយុវជនរើសបានសំរាមនិងសំណល់ប្លាស្ទិកមួយតោនចេញពីទន្លេបាសាក់

ថ្ងៃសុក្រ ទី០៨ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 501
1

ភ្នំពេញ - នាព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរមូលដ្ឋាន និងអង្គការសំអាតទន្លេ សមុទ្រ បានដឹកនាំប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សដើររើសសំរាមចេញពីទន្លេបាក់សាក់ មានទីតាំងក្រោមស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ត្រឹមតែរយៈពេល ១ម៉ោងក្រុមការងារទាំងអស់រើសសំរាម និងសំណល់ប្លាស្ទិកបានមួយតោនចេញពីច្រាំង និងទឹកទន្លេបាសាក់ ។

 

 

សកម្មភាពប្រមូលសំរាមចេញពីច្រាំងទន្លេ និងទឹកទន្លេបាសាក់នាព្រឹកនេះ ដឹកនាំដោយអាជ្ញាធរខណ្ឌច្បារអំពៅ និងអាជ្ញាធរមូលដ្ឋាននៅក្នុងបេសកកម្មសំអាតជាទន្លេប្រវត្តិសាស្រ្ត។ ទន្ទឹមគ្នានេះ អង្គការសំអាតទន្លេ សមុទ្រ, We are everwave, និងក្រុមហ៊ុនស៊ីនទ្រី បានសហការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ បន្តសំអាតទន្លេក្នុងភូមិសាស្រ្តរាជធានី និងខេត្ត ដើម្បីបញ្ចប់បញ្ហាការបំពុលទឹកទន្លេដោយកាកសំណល់បោះចោលគ្មានសណ្តាប់ធ្នាប់ ជាពិសេសសំណល់ប្លាស្ទិក ។

 

សូមជម្រាបថា កម្មវិធីរើសសំរាមសំអាតទន្លេនេះ ភាគច្រើនមានយុវជនជាសិស្សានុសិស្សចូលរួម ។ កន្លងទៅអ្នករៀបចំកម្មវិធីធ្លាប់លើកឡើងថា សិស្សានុសិស្សនិងយុវជន គឺបុគ្គលសំខាន់ចូលរួមសកម្មភាព បញ្ចេញមតិ និងផ្ដល់ដំណោះស្រាយផ្សេងៗជួយដល់បញ្ហាបរិស្ថាន ។ សកម្មភាពលើកកម្ពស់បរិស្ថាននេះ នឹងជួយថែរក្សាបរិស្ថានឱ្យមានអនាម័យល្អ និងនិរន្តភាពនាពេលអនាគត ៕ 

 

អត្ថបទពេញនិយម