រយៈ​ពេល​ពីរឆ្នាំ ក្រសួង​បរិស្ថានផ្តល់​​រថយន្ត ម៉ូតូក​​ង់​បី និងឡ​ដុត​ជាង ២០០​គ្រឿងជូន​​ដល់​​​ក្រុងស្រុក​ដើម្បី​ពង្រឹងការ​​គ្រប់គ្រង​សំរាម

ថ្ងៃច័ន្ទ ទី០៨ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 620
1

ភ្នំពេញ៖ ក្នុងឆ្នាំ​២០២១ដល់​ឆ្នាំ២០២២ ក្រសួងប​រិស្ថាន បានផ្តល់​រថយន្តដឹកសំរា​មសំណល់រឹង ចំនួន ៥៨​​គ្រឿង ឡដុត​សំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង និងសម្ភារគាំទ្រ​ជាច្រើន ជូនដល់រដ្ឋបាល​ក្រុង ស្រុក អង្គភាព​និងប្រតិបត្តិករ​មួយចំនួន ដើម្បីពង្រឹង​ការគ្រប់គ្រង​សំរាម។

បើតាមក្រសួងបរិស្ថាន ថាមធ្យោបាយនិងសម្ភារទាំងអស់នេះ កំពុងប្រើប្រាស់ដើម្ចូបីលរួម​សម្អាត ប្រមូលដឹកជញ្ជូន និងទុក​ដាក់​សំរាម សំណល់​រឹងនៅទូទាំងប្រទេស គោល​បំណង​រួមគ្នា​គាំទ្រ​ការរស់​នៅ​ស្អាត ភូមិឋានស្អាត ក៏ដូចជាការ​ឆ្លើយ​តបនឹង​គោល​នយោ​បាយ​ ច្បា​ប់ ​បទដ្ឋានគតិយុត្តិ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង​ទីប្រជុំជន ប្រកប​ដោយប្រសិទ្ធិភាព តម្លា​ភាព និងគ​ណ​នេយ្យ​ភាព ។

 

 

ក្រៅ​ពីនេះ ក្រសួងបរិស្ថាន ក៏បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់​គ្រងសំរាម សំណ​ល់រឹង និង​គម្រោងរៀបចំទីលា​នចាក់សំរាម តាមខ្នាត​បច្ចេកទេស ។​​ រដ្ឋបា​ល​​ក្រុង ស្រុកមួយចំនួន បាននិង​កំពុងអនុវត្តគោល​នយោបាយ ស្តីពី​​ការ​គ្រប់​​គ្រង​​សំរាម សំណល់​រឹងទីប្រជុំជន បានល្អប្រសើរ និងមួយ​ចំនួនទៀត កំពុងឈា​នឆ្ពោះ ទៅរកការគ្រ​ប់គ្រងសំរាម សំណល់​​​រឹង ប្រកប​ដោយ​​ប្រ​សិ​ទ្ធភាព ក្នុងពេលអនាគត​ខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់ នៃការគ្រប់គ្រង​សំរាម សំណល់ទីប្រជុំជន ប្រកបដោយ​និរន្តរ​ភាព។

 

 

គួរបញ្ជាក់ថា​ រយៈពេល០​២ឆ្នាំមកនេះ បន្ថែមពី​លើការផ្តល់​រថយន្ត ម៉ូតូកង់បី និង​ឡដុតជាង ២០០គ្រឿង​​​​ដល់ក្រុង​ស្រុក​នៅទូទាំង​​ប្រទេស ដើ​ម្បីពង្រឹងកា​រគ្រប់​គ្រង​សំរាម ក្រសួង​បរិស្ថាន ក៏បានផ្តល់​ធុង​សំរាម​ធំ​​ចំណុះ ០៥តោនទៅ ១១តោន ចំនួន ៦៨ធុងដល់ខេត្តចំ​នួន០៦ ធុង​ច​ម្រោះ​​​ទឹកស្អាតចំនួន ៤០ធុង ផ្តល់ទៅរាជធានី-ខេត្ត ចំនួន១២ និងចំនួន ១៧១ធុងបំពាក់នៅតាមគ្រិះស្ថានសិក្សា ធុងដាក់សំរាម សំណ​ល់​រឹង​ (ញែកសំរាម) ចំនួន ៥០០ឈុត បានផ្តល់រួចជូនក្រុមការងារផ្តើម​ពីយើង ដាក់នៅ​តាម​សួនច្បារ​សាធារណៈ បុរី ប៉េង ​ហួត និងសាលា​រៀន និងគ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន ០២គ្រឿងបានផ្តល់ជូនទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

 

ដោយឡែកកញ្ចប់សម្អាតសំរាមក្នុងក្រប​ខណ្ឌគម្រោងជំរុញ​បរិយាកាសអំណោយ​​ផលដល់​ការអភិវឌ្ឍដោយ​ចីរភាព ដែលរួមមាន​មាន​ធុង​ច​ម្រោះ​ទឹកស្អាតចំនួន ៥០ធុង និងធុងសំរាមចំនួន ៣០០ធុងបានផ្តល់​ជូនទៅរាជធានី-ខេត្តទាំង ​២៥ផ​ងដែរ៕

 

 

 

អត្ថបទពេញនិយម