មន្ត្រីសុខាភិបាលស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់សុខភាព និងផឹកទឹកឱ្យបានត្រឹមត្រូវនៅរដូវក្តៅ

ថ្ងៃសៅរ៍ ទី២១ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 435
1

ភ្នំពេញ - ក្រសួង​សុខា​ភិបា​ល​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ពិសេ​ស​កុមា​រ​តូច​ៗ និង​មនុស្ស​ចាស់ ​ផឹក​ទឹ​ក​ឱ្យ​បាន​ច្រើន​ ខណៈ​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​​កើន​កម្តៅ​ ដែល​សី​តុណ្ហ​ភាព​នឹង​ឡើង​រហូត​ដល់​​ទៅ​​៤០​​-​៤២​ ​អង្សា​សេ ​យោង​តាម​​កា​រ​ព្យាករ​ណ៍​អា​កាស​​ធាតុ​រ​បស់​ក្រ​​សួង​ធ​ន​ធាន​​ទឹក​ និ​ង​ឧតុ​​និយ​​ម​ ​។​ 

លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ ឱ​ វណ្ណ​ឌី​ រដ្ឋលេ​​ខា​ធិ​​ការ​​ក្រ​សួង​​សុខា​ភិ​​បាល​ និង​​ជា​​
អ្នក​​នាំ​​ពាក្យ​​ក្រ​​សួង​​សុ​​ខា​​ភិ​​បា​ល​​​ បា​នស្នើរ​ឡើង​ដូច​នេះ ​នៅ​ក្នុង​​ស​ន្និ​​សី​ទ​សា​រ​ព័​ត៌​មាន​​ស្ដី​ពី ​«ផល​ប៉ះ​ពាល់​បម្រែ​បម្រួ​លអា​កា​សធា​តុនា​រដូវ​ក្ដៅ​ និង​ការ​ឆ្លើយ​តប​​ទប់​ស្កាត់​ក្នុង​កិច្ច​ថែរ​ក្សា​សុ​ខ​មាល​ភាព​សាធា​រណៈ»​ រៀប​ចំ​ដោ​​យអង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបា​ល ។​ សន្និ​​សីទ​នេះ ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​គណៈរ​ដ្ឋ​មន្រ្ដី​ នាព្រឹ​ក​ថ្ងៃ​ទី២​​៧​ ខែមី​នា ​ឆ្នាំ​២០១៩​នេះ​ ។​

ទន្ទឹម​គ្នា​នេះ លោ​កជំ​ទាវ​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​​ថា ​ដើម្បីជៀសផុត​ពី​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​នឹ​​ង​​​អា​ច​បណ្ដា​លឲ្យ​បាត់​បង់​ជីវិត​ ដោយ​សារ​បញ្ហា​ជំងឺ​បេះដូ​ង ​សួត ​និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេង​ៗ ​នៅ​ក្នុ​ងរដូវ​ក្ដៅនេះ​ ប្រ​ជាព​លរ​ដ្ឋ​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​លើ​បញ្ហា​សុខ​ភាព​ ។

លោក​​ជំទាវ​វេជ្ជប​ណ្ឌិត​ ឱ ​វណ្ណឌី
សម្រា​ប់​អ្នក​ដួល​សន្លប់​បណ្តាល​មក​ពីអាកាសធាតុ​ក្តៅ​ ត្រូវ​ដាក់​អ្នក​ជំងឺ​ឱ្យ​សម្រាក ​ដោយលើ​កជើ​​ង​​គាត់​ឡើង​លើ​បន្ដិច​ ឬក​ល​ជើង​ឱ្យ​ខ្ពស់ ​ដើម្បី​ឲ្យច​រន្ដ​ឈាម​ហូរ​មក​ខួរ​ក្បាល​ ត្រូវ​​ដាក់​​នៅ​​ក្រោម​ម្លប់​ដែល​ត្រជាក់ ​។ ស្រ​ប​គ្នានេះ​ ត្រូវដោះ ​ឬប​ន្ធូរ​សម្លៀក​បំពាក់​អ្នកជំងឺចេញ និងដណ្ដប់អ្នកជំងឺដោ​យ​ក្រ​​ណាត់​​សើមស្តើង​ដោយ​ប្រើ​ទឹក​ធម្មតា​ និង​ចៀស​វាស​ប្រើ​ភេសជ្ជៈ​ផ្អែម ​។

យោង​តាម​ការព្យាករណ៍​​​អាកាស​ធាតុរ​បស់ក្រសួងធ​នធាន​ទឹក ​និងឧ​តុនិយម ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ក្រប​ខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ អា​កាសធា​តុអ​តិប​រមា​មធ្យ​ម​នឹង​ស្ថិត​នៅ​ក្នុង​រង្វង់​ ៣៦ ​ទៅ ​៣៨ អ​ង្សា​រ​​សេ ​​។ ​ប៉ុន្តែ​នៅ​ក្នុង​ខែមេ​សា ​និង​ឧសភា​ ឆ្នាំ​២០១៩​ នេះ ​អាកា​សធា​តុនឹ​ង​ក្តៅ​ហួត​ហែង​ខ្លាំង ​ហើ​យ​ពេ​​លខ្លះសីតុណ្ហ​ភាពនឹ​ងកើ​នឡើ​ងដ​ល់ច​ន្លោះពី​៤០ ​ទៅ៤​២ ​អង្សា​រសេ​ ពិសេ​សនៅ​តំបន់​ទំនាប​ក​ណ្តា​ល​ភាគ​ពាយ័ព្យ ​និង​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង ។​

​តា​មអ្នក​ឯកទេ​សខា​ងសុ​ខភាព​ បាន​ឱ្យ​ដឹងថា​មនុស្ស​ស្រី​ពេញវ័​យគួ​រតែ​ទទួល​ទាន​ទឹក ​២.៧ ​លីត្រក្នុង​មួយ​ថ្ងៃ ​និង​
មនុស្ស​ប្រុស​ពេញវ័​យគួរ​ទទួល​ទានទឹ​ក ​៣.៧ ​លីត្រ​ក្នុង​មួយ​ថ្ងៃ ។ ករណីខ្លះ​ដែល​អ្នក​គួ​រទទួល​ទាន​ទឹក​បន្ថែម​ ប្រសិ​ន​បើ​អ្នក​រស់​នៅ​តំបន់​ក្តៅ​ ឬក៏​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ច្រើន​

​​ រដ្ឋលេ​​ខា​ធិ​ការ​​ក្រសួង​​សុខា​ភិ​បាល​​ ​៖​​ “អា​កាស​ធាតុ​ក្ដៅ​ខ្លាំង​ អាច​នឹ​ង​​បណ្ដា​​ល​​ឲ្យ​​យើង​​ស្លាប់​​បាន​ដោ​យ​សារ​​តែ​យើង​ខ្សោះ​ជាតិ​ទឹក ​បាត់​នូវ​សាធា​តុរ៉ែ​ផ្សេង​ៗ​ ​ធ្វើ​ឱ្យ​យើ​​ងដួល​សន្លប់​ ! .​..កុំទុ​កគា​ត់យូ​រ ​ត្រូវ​ប្រញាប់នាំ​មក​មន្ទីរ​ពេទ្យ ​ឬមណ្ឌល​សុខ​ភាព​ដែល​នៅ​ជិ​ត​គា​​ត់​...

 

អត្ថបទពេញនិយម