ប្រទេសជប៉ុនផ្តល់ហិរញ្ញប្បទានឥត​សំណងជាង ២៥លានដុល្លារពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 411
1

ភ្នំពេញ - នៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួន០២ កាលពីថ្ងៃពុធម្សិលមិញ ជប៉ុនបានហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ជាង ២​៥​លានបីសែនដុ​ល្លារ​អា​មេ​រិ​ក​​ដើម្បី​​ពង្រីក​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកស្អាតនៅខេត្តស្វាយរៀង ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងឯកឧត្ដម ឯកអគ្គរាជទូតមិកាមិ ម៉ាសាហ៊ីរ៉ូ និង ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រ​តិបត្តិ​ការអន្តរ​ជាតិ ​។

 

ចំណែកគម្រោ​ងហិរញ្ញប្បទាន​ឥតសំណងមួយទៀត ផ្តល់ទៅលើសកម្មភាពបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន (ដំណាក់កាលទី២) ដែល​មាន​ទឹក​ប្រា​ក់​​ចំនួន​ ២ពាន់​​លាន​យេន​ ឬស្មើប្រមាណជាង​​ ១៨លានពីរសែនដុល្លារអាមេរិក ។ នេះបើតាមព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងការបរទេសកម្ពុជា ៕

 

អត្ថបទពេញនិយម