កម្ពុជាដាក់ឱ្យប្រើប្រាស់អណ្តូងទឹកចំនួន ៩៦៤ និងស្រះទឹកសហគមន៍ ៥៤ នៅខេត្តគោលដៅដប់
1
កំពង់ឆ្នាំង - ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្ដូងស្នប់ចំនួន ៩៦៤ អណ្ដូង និងស្រះទឹកសហគមន៍ចំនួន ៥៤ ប្រារព្ធនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅខេត្តកំពង់ឆ្នាំង ។
កម្មវិធីសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្ដម វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមាននិតចិនប្រចាំកម្ពុជា បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនេះ ។ កម្មវិធីបានប្រព្រឹត្តទៅនៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅទាំង១០ នៃគម្រោង ។