សារធាតុគីមីគ្រោះថ្នាក់ចេញពី "ថ្មពិល" បង្កឱ្យខូចសុខភាពរាងកាយធ្ងន់ធ្ងរ

ថ្ងៃអាទិត្យ ទី១២ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 1.2K
1

ភ្នំពេញ - ថ្មពិលចាស់ៗ ឬសំណល់ថ្មពិលជាប្រភេទសំណល់មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់មានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ ។ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កឱ្យសាយភាយសារធាតុគីមីគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស ។

ការស្រាវជ្រាវបានបង្ហាញថា សារធាតុគីមីគ្រោះថ្នាក់ចេញពីថ្មពិលបង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង ។ បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ អាចបង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា ។ 

សម្រាប់ស្ត្រីមានផ្ទៃពោះ សារធាតុគីមីគ្រោះថ្នាក់នៃថ្មពិលបង្កឱ្យរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី ។ លើសពីនេះបង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ ។

ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្ស ក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិលនៅតាមទីសាធារណៈ ។ 

ក្រសួងបរិស្ថានបានដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ ។ 

សូមជម្រាបថា គម្រោងប្រមូលសំណល់ថ្មពិលខាងលើ ក្រសួងបរិស្ថានមានបំណងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋឱ្យយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយឡំជាមួយសំណល់ធម្មតា ។ ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះឱ្យកឆន់តែទូលំទូលាយ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន