លោក​ ម៉ៅ​ សំណាង អ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យ ទទួលជ័យលាភីលើកកម្ពស់អាហារូបត្ថម្ភ​​

ថ្ងៃច័ន្ទ ទី២៥ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 1.6K
1

ភ្នំពេញ - លោកម៉ៅសំណាង អ្នកសារព័ត៌មាន Mongkol Media ​​​ជាប់ចំណាត់ថ្នាក់លេខ១ ប្រកួតអត្ថបទលើកកម្ពស់អាហារូបត្ថម្ភ​​ រៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២២ កន្លងទៅប្រព្រឹត្តិទៅនៅសណ្ឋាគាភ្នំពេញ ។

 

នៅក្នុងអង្គសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ លោក ម៉ៅ សំណាង មកពីស្ថាប័នព័ត៌មាន AMS និងតំណាងឱ្យអ្នកសារព័ត៌មានទទួលជ័យលាភីសរសេរទាំងអស់ បាននិយាយថា ការចូលរួមរបស់អ្នកសារព័ត៌មាននៅក្នុងដំណើរការចងក្រងនិងផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបត្ថម្ភ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងរបបអាហារសុខភាព គឺជាផ្នែកសំខាន់ដែលជួយពន្លឿនការងារលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាតាមរយៈកិច្ចការសារព័ត៌មាន និងការងាររបស់អ្នកជំនាញ ។ 

 

លោក ម៉ៅ សំណាង យល់ឃើញថា ៖តាមរយៈចំណេះដឹងដែលខ្ញុំទទួលបាននិងការចែករំលែកបទពិសោធពីវាគ្មិនជំនាញ ខ្ញុំយល់ថា អ្នកសារព័ត៌មានអាចសរសេរប្រធានបទព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងអាហារូបត្ថម្ភ ឬក៏សុវត្ថិភាពចំណីអាហារបានច្រើនបន្តទៀត ហើយសកម្មភាពទាំងនេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានកម្ពុជាផ្សេងទៀតចូលរួមកាន់តែច្រើន ជាពិសេសផ្ដោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាព របស់ស្ត្រីនិងកុមារ

 

ការប្រកួតប្រជែងសរសេរព័ត៌មានពានរង្វាន់ជើងឯកអាហារូបត្ថម្ភជុំទី១ ខ្លឹមសារអត្ថបទផ្តោតទាក់ទងនឹងបញ្ហាអាហារូបត្ថម្ភ​​ សុខភាពសាធារណៈ សន្តិសុខស្បៀងនិងកសិកម្មនិងរបបអាហារសុខភាពជាដើមលទ្ធផលនៃការប្រកួតប្រជែងនេះ មានអ្នកសារព័ត៌មានចំនួន០៩នាក់ទទួលបានជ័យលាភី​​ ដោយចំណាត់ថ្នាក់លេខ១រួមមានស្ថាប័នសារព័ត៌មាន​ AMS Education និង ​Mongkol Media, ស្ថាប័នព័ត៌មាន​ The Khmer Times,​ និងស្ថាប័នព័ត៌មាន The Plus News​

 

ចំណាត់ថ្នាក់លេខ២ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន, ស្ថានីយ៍ទូរទស្សន៍ PNN,​ និងសារព័ត៌មានឌីជីថល Khmernas​​ ​​ ចំណែកចំណាត់ថ្នាក់លេខ៣ រួមមាន សារព័ត៌មាន Youth21,​ FYNews, និងកាសែត Phnom Penh Post រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីលេខ១ទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង លេខ២ ទទួលបាន អាយថែត (Ipad)​ ០១គ្រឿងនិងលេខ៣ ទទួលបានឧបករណ៍ថតសំឡេងម្នាក់ ០១គ្រឿង ។

 

សូមជម្រាបថា ការប្រកួតអត្ថបទសារព័ត៌មាននៅជុំទី១ ធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់តាំងពីអ្នកសារព័ត៌មានទទួលបានការបណ្តុះបណ្តាលពីការរាយការណ៍ព័ត៌មានស្តីពីអាហារូត្ថម្ភកាលពីចុងខែធ្នូ ឆ្នាំ២០២១ ។ ការប្រកួតប្រជែងនេះមានសារព័ត៌មាន ៣០ស្ថាប័នបានចូលរួមចងក្រងអត្ថបទនិងបានផ្សព្វផ្សាយព័ត៌មានចំនួន ២០៨ អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជា

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន