អ្នកនាង សែម​ ពិសី អ្នកសារព័ត៌មាន The Plus News ​​​ជាប់ចំណាត់ថ្នាក់លេខ១ ប្រកួតអត្ថបទលើកកម្ពស់អាហារូបត្ថម្ភ​​

ថ្ងៃច័ន្ទ ទី២៥ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 647
1

ភ្នំពេញ - អ្នកនាង សែមពិសី អ្នកសារព័ត៌មាន The Plus News ​​​ជាប់ចំណាត់ថ្នាក់លេខ១ ប្រកួតអត្ថបទលើកកម្ពស់អាហារូបត្ថម្ភ​​ រៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២២ កន្លងទៅប្រព្រឹត្តិទៅនៅសណ្ឋាគាភ្នំពេញ ។

 

 

ការប្រកួតប្រជែងសរសេរព័ត៌មានពានរង្វាន់ជើងឯកអាហារូបត្ថម្ភជុំទី១ ខ្លឹមសារអត្ថបទផ្តោតទាក់ទងនឹងបញ្ហាអាហារូបត្ថម្ភ​​ សុខភាពសាធារណៈ សន្តិសុខស្បៀងនិងកសិកម្មនិងរបបអាហារសុខភាពជាដើមលទ្ធផលនៃការប្រកួតប្រជែងនេះ មានអ្នកសារព័ត៌មានចំនួន០៩នាក់ទទួលបានជ័យលាភី​​ ដោយចំណាត់ថ្នាក់លេខ១រួមមានស្ថាប័នសារព័ត៌មាន​ AMS Education និង ​Mongkol Media, ស្ថាប័នព័ត៌មាន​ The Khmer Times,​ និងស្ថាប័នព័ត៌មាន The Plus News​

 

ចំណាត់ថ្នាក់លេខ២ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន, ស្ថានីយ៍ទូរទស្សន៍ PNN,​ និងសារព័ត៌មានឌីជីថល Khmernas​​ ​​ ចំណែកចំណាត់ថ្នាក់លេខ៣ រួមមាន សារព័ត៌មាន Youth21,​ FYNews, និងកាសែត Phnom Penh Post រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីលេខ១ទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង លេខ២ ទទួលបាន អាយថែត (Ipad)​ ០១គ្រឿងនិងលេខ៣ ទទួលបានឧបករណ៍ថតសំឡេងម្នាក់ ០១គ្រឿង ។

 

សូមជម្រាបថា ការប្រកួតអត្ថបទសារព័ត៌មាននៅជុំទី១ ធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់តាំងពីអ្នកសារព័ត៌មានទទួលបានការបណ្តុះបណ្តាលពីការរាយការណ៍ព័ត៌មានស្តីពីអាហារូត្ថម្ភកាលពីចុងខែធ្នូ ឆ្នាំ២០២១ ។ ការប្រកួតប្រជែងនេះមានសារព័ត៌មាន ៣០ស្ថាប័នបានចូលរួមចងក្រងអត្ថបទនិងបានផ្សព្វផ្សាយព័ត៌មានចំនួន ២០៨ អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជា

អត្ថបទពេញនិយម