មុនក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ទាំងស្រុង រដ្ឋបាលស្រុកអូរជុំបានធ្វើកិច្ចការចម្បង ៦ចំណុច
រតនគីរី - ស្រុកអូរជុំ ខេត្តរតនគិរី បានប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) កាលពីថ្ងៃថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ។ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលស្រុកអូរជុំ ខេត្តរតនគិរី មានប្រសាសន៍ថា ទម្រាំទទួលបានលទ្ធផលស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង រដ្ឋបាលស្រុកនិងគ្រប់ផ្នែកពាក់ព័ន្ធបានខិតខំធ្វើកិច្ចការជាច្រើន ពិសេសចាប់ផ្តើមចេញពីអាជ្ញាធរមូលដ្ឋាន ។ ខាងក្រោមនេះជាបទពិសោធន៍ការងារលើកកម្ពស់សកម្មភាពស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល សម្រាប់ស្រុកអូរជុំ ខេត្តរតនគិរី ។
- ស្រុកបានចំផែការស្រុកនិងឃុំ ដាក់ទិសដៅការងារចំពោះវិស័យទឹកស្អាត និងអនាម័យប្រចាំឆ្នាំ និងធ្វើរបាយការណ៍បច្ចុប្បន្នភាព ។
- បញ្ជៀបរបៀបវារៈក្នុងកិច្ចប្រជុំបញ្ជាការឯកភាព ដើម្បីពិនិត្យមើលមន្ត្រីដែលមិនបានអនុវត្តទៅតាមការអប់រំរបស់ស្រុក ។
- ឃុំនីមួយៗ ត្រូវរាយការណ៍ពីស្ថានភាពទឹកស្អាតនិងអនាម័យនៅដែនសមត្ថកិច្ចរបស់ខ្លួនមកថ្នាក់ស្រុក ។
- ឃុំទាំងអស់បានបញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យទៅក្នុងផែនការវិនិយោគរបស់ឃុំ ។
- រដ្ឋបាលស្រុកចាត់តាំងមន្ត្រីសាលាស្រុក ១រូបទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ ដើម្បីមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ និងធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ។
- រដ្ឋបាលស្រុកបានគិតគូររិៈរកមធ្យោបាយគ្រប់គ្រងកាកសំណល់ប្លាស្ទិក ដើម្បីរក្សាភូមិដ្ឋានមិនមានសំរាមតាមគ្រួសារ ឬទីសាធារណៈ ។
ទន្ទឹមគ្នានេះ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលស្រុកអូរជុំ ក៏បានលើកផែនការបន្ទាប់ជាយុទ្ធសាស្ត្ររបស់ស្រុកបន្ទាប់ពីទទួលបានស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលស្រុក ព្រមទាំងដាក់ទិសដៅការងារជាយុទ្ធសាស្រ្ត ៤ ដើម្បីបន្តនិរន្តភាពស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល រួមាមានជាអាទិ៍ ៖
- រក្សាពង្រឹងការអវុត្តអនាម័យនៅមូលដ្ឋានដោយពិនិត្យមើលស្ថានភាព និងរបាយការណ៍បច្ចុប្បន្នភាពពីការអនុវត្ត ដើម្បីធានាបានថាសិវ័យទឹកស្អាត និងអនាម័យត្រូវបានអនុវត្តជានិរន្ត ។
- បន្តពង្រឹង និងពង្រីកវិសាលភាពទៅដល់អ្នកពាក់ព័ន្ធដើម្បីជួយពិនិត្យតាមដានសកម្មភាពលើកកម្ពស់ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។
- ជនបង្គោលស្រុកនឹងធ្វើការយ៉ាងជិតស្និតជាមួយដៃគូ ដើម្បីពីនិត្យពីការអនុវត្ត និងឈានទៅសម្រេចបានភូមិ ឃុំទទួលបាន ODF កម្រិតខ្ពស់ ។
- រដ្ឋបាលស្រុកនឹងបញ្ជ្រាបរបៀបវារៈក្នុងកិច្ចប្រជុំនានា ដើម្បីធ្វើបច្ចុប្បន្នភាព និងផែនការឆ្លើយតបក្នុងគោលបំណងរក្សានិរន្តភាពស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។
សូមជម្រាបដែរថា ស្រុកអូរជុំមានក្រុមប្រឹក្សាស្រុកចំនួន ១៣រូប (ស្រ្តី០៣) គណៈអភិបាល ០៥រូប (ស្រី ០១រូប) និងមន្រ្តីសរុប ១៥នាក់ (ស្រី០៤នាក់) និងមានគណកម្មការបច្ចេកទេស គណកម្មការលទ្ធកម្ម និងគណកម្មាធិការទទួលបន្ទុកស្រី្តនិងកុមារស្រុក មានការិយាល័យចំនួនជាចំណុះគឺការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយាល័យផែនការគាំទ្រឃុំ ការិយាល័យ អន្តរវិស័យ និងអង្គភាពលទ្ធកម្ម មានក្រុមប្រឹក្សាឃុំ ចំនួន ៣៥រូប មេឃុំជាស្រី្ត ចំនួន ០២រូប ។ ស្រុកអូរជុំមានកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ គឺអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងផ្នែកសឹករងស្រុក ដើម្បីការពារនូវសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងស្រុកអូរជុំទាំងមូល ៕