កម្ពុជាទទួលអំណោយអណ្តូងស្នប់ចំនួន ១៥០០ពីសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ - តាមរយៈការសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កម្ពុជាបានទទួលអណ្ដូងស្នប់អាហ្វ្រីដេវចំនួន ១៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា កាលព្រឹកថ្ងៃចន្ទកន្លងទៅ ។
អណ្ដូងស្នប់ដែលបានសាងសង់រួចទាំងនេះ រួមមានអណ្តូងស្នប់ចំនួន ១១៩០អណ្ដូង បានសាងសង់នៅខេត្តត្បូងឃ្មុំម ស្រុកមេមត់ទទួលបាន ៦៨៩អណ្ដូង ស្រុកក្រូចឆ្មាទទួលបាន ៤៦អណ្ដូង និងស្រុកត្បូងឃ្មុំទទួលបាន ៤៥៥អណ្ដូង ។
ខេត្តបន្ទាយមានជ័យមាន ៣១០អណ្ដូង ក្នុងនោះស្រុកភ្នំស្រុកទទួលបាន ៤៦អណ្ដូង ស្រុកសិរីសោភណ្ឌទទួលបាន ១០០អណ្ដូង ស្រុកព្រះនេត្រព្រះទទួលបាន ៤៣អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០អណ្ដូង ក្រុងប៉ោយប៉ែតទទួលបាន ១៧អណ្ដូង ស្រុកស្វាយចេកទទួលបាន ១៧អណ្ដូង និងស្រុកអូរជ្រៅទទួលបាន ០១អណ្ដូង ។
ពិធីប្រគល់-ទទួលនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត Rajkumar Rajan Singh រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ តាមប្រពន្ធ័អនឡាញ (ZOOM) ។