សមាគមអ្នកផ្គត់ផ្គង់​ទឹក​ស្អាតកម្ពុជា ​​​ឧបត្ថម្ភប្រាក់ជាង​ ៧ពាន់​ដុល្លារ​ជួយ​​បញ្ហា​កូវីដ​-​១៩ ​

ថ្ងៃអង្គារ៍ ទី០៣ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 462
1

ភ្នំពេញ - តាមរយ:ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បា​ន​​ឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ៧ពាន់ដុល្លារ ជូនគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមកូវីដ​-​១៩ ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។

ពិធី​ប្រគល់និងទទួល​ប្រាក់ឧបត្ថម្ភខាងលើ​នេះ ធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម រវាងឯក​ឧត្ដម​​កិត្តិ​សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងលោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់​ផ្គង់​ទឹកស្អាត​កម្ពុជា នៅទីស្តីការក្រសួង នា​ព្រឹកថ្ងៃចន្ទ ទី២០ ខែមេសាកន្លងទៅ

សូមជម្រាបថា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានផ្តួចផ្តើ​មរៃអង្គាសប្រាក់តាមគោលការណ៍ស្ម័គ្រចិត្តក្នុងក្របខ័ណ្ឌរបស់សមាគម ​ដោយ​ចាប់ផ្តើ​មពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០​២០​។​​ ជាលទ្ធផល សមា​គម​ទទួលបានទឹកប្រាក់សរុបចំនួន ៦.៤១៥ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន ៥.២៣៨.០០០​រៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និង​ដោះស្រាយបញ្ហា​ជំងឺរលាកផ្លូវដង្ហើម​កូវីដ​-​១៩ ៕

 

 

អត្ថបទពេញនិយម