វិធាន ៤ចំណុចបង្ហាញពីការលាងសម្អាតដៃដែលត្រឹមត្រូវ
ភ្នំពេញ - ការលាងសម្អាតដៃជាកាយវិកាថែទាំសុខភាពបែបសាមញ្ញ និងងាយស្រួលអនុវត្តបំផុតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ទីណាក៏អាចលាងសម្អាតដៃបានដែរឱ្យតែមានទឹកស្អាត សាប៊ូ និងសម្ភារៈគាំទ្រដល់ការលាងសម្អាតដៃ ។ ខាងក្រោមនេះជាវិធាន ៤ចំណុចបង្ហាញពីការលាងសម្អាតដៃដែលត្រឹមត្រូវ អាចធ្វើបាននៅផ្ទះ ទីសាធារណៈ និងនៅសាលារៀន ។
- ចាក់ទឹកផ្សើមដៃ
- ដាក់សាប៊ូលើបាតដៃ និងខ្នងដៃ
- ដុសសម្អាតបាតដៃ ខ្នងដៃ ចង្វែកដៃ ម្រាមដៃ ចុងម្រាមដៃ (ទាំងសងខាង) រួចបើកទឹក ឬចាក់ទឹកលាងសម្អាតដៃឱ្យជ្រះសាប៊ូ ។
- លើកដៃឡើងរួចរលាស់ដៃ ឬប្រើកន្សែងស្អាតដើម្បីជូតសម្ភាតដៃក៏បាន ។
តើត្រូវលាងស្អាតដៃនិងសាប៊ូនៅពេលណាខ្លះ? ការលាងដៃនិងសាប៊ូនៅពេលចាំចាច់មួយចំនួនដូចជា មុនពេលចាប់កាន់ចំណីអាហារបរិភោគ, ក្រោយពេលចេញពីបង្គន់ (ក្រោយពេលបន្ទោបង់ហើយ), មុនពេលដាមស្ល, ក្រោយពេលប៉ះពាល់សត្វចិញ្ចឹម, មុនពេលប៉ះពាល់ទារក, រាល់ពេលដែលយើងប៉ះកាន់វត្ថុផ្សេងៗ និងមានអារម្មណ៍ថាដៃយើងពុំស្អាត។
សូមជម្រាបថា លក្ខណៈពិសេសរបស់សាប៊ូភាគច្រើន និងជាទូទៅគឺវាជម្រះមេរោគ (លើកលែងតែសាប៊ូមួយចំនួនដែលប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រដែលមានល្បាយសារធាតុសម្លាប់មេរោគបាន)។ លាងសម្អាតដៃនិងសាប៊ូរួមចំណែកទប់ស្កាត់ជំងឺរាកបាន ៤៨% ចំណែក ប្រើបង្គន់អនាម័យរួមចំណែកទប់ស្កាត់ជំងឺរាកបាន ២៥% រីឯផឹកទឹកសុវត្ថិភាពរួមចំណែកទប់ស្កាត់ជំងឺរាកបាន ២៧ % ។ នេះបើតាមខ្លឹមសារស្រាវជ្រាវ ១០០សំណួរ - ចម្លើយស្តីពីទឹកស្អាត និងអនាម័យ រៀបរៀងដោយលោក ថី ច័ន្ទោ អ្នកជំនាញទឹកស្អាត និងអនាម័យ នៃក្រសួងអភិវឌ្ឍន៍ជនបទ ៕