ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ ប្រព័ន្ធសុវត្ថិភាពស្បៀងអាហារល្អ ចាប់ផ្តើមពីពហុវិស័យធ្វើការរួមគ្នា

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 289
1

ភ្នំពេញ - ថ្លែក្នុងពិធីបើកទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា សន្តិសុខស្បៀង សុវត្ថិភាពស្បៀងអាហារ និងប្រព័ន្ធស្បៀងអាហារដំណើរការប្រសើរ តម្រូវឱ្យភាគីពាក់ព័ន្ធសហការឱ្យល្អប្រសើរ រាប់ទាំងការសម្របសម្រួលអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល ការអប់រំ វិស័យទឹកស្អាតនិងអនាម័យ ការគ្រប់គ្រងធនធានទឹក ការគាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។

 

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍បន្តថា ៖ ការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន សហគមន៍ យុវជន និងអ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តតាមវិស័យ និងពហុវិស័យខាងលើគឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃឫសគល់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ បញ្ហាសន្តិសុខស្បៀងអាហារ និងបញ្ហាសុវត្ថិភាពស្បៀងអាហារ។ 

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ។ 

 

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា​បានរៀបចំផែនការសកម្មភាពនិងយុទ្ធសាស្ត្រតាមវិស័យនានាក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បីបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច ។

 

សូមជម្រាបថា ឆ្នាំនេះប្រទេសកម្ពុជាប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក មានបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងដើម្បីបង្កើនការទទួលស្គាល់សារៈសំខាន់សុវត្ថិភាពស្បៀងអាហារ សំដៅធានាការការពារដល់អ្នកបរិភោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន