អភិបាលខេត្តកណ្តាល ៖ ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចូលរួមកាត់បន្ថយសំណល់គ្រោះថ្នាក់សុខភាពពីសារធាតុគីមីពុល

ថ្ងៃអាទិត្យ ទី១២ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 542
1

ខេត្តកណ្តាល - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ចាត់ទុកឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រនឹងចូលរួមកាត់បន្ថយសំណល់គ្រោះថ្នាក់ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព កាលលើកឡើងនេះ នៅក្នុងកម្មពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្ដទាំង ០៥ ខេត្តរបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល . កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល

 

ឯកឧត្តមអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រដែលបានដំឡើងនិងសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងបានឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា កំណើនប្រជាពលរដ្ឋ តម្រូវការនៃការប្រើប្រាស់ផលិតផលគ្រប់មុខសព្វបែបយ៉ាង ដែលផលិតផលខ្លះកាកសំណល់របស់វា នឹងក្លាយទៅជាកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី វិទ្យុសកម្ម ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសុខភាពសត្វ ។

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ៖ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រក្នុងការប្រមូល គ្រប់គ្រង និងធ្វើប្រព្រឹត្តិកម្មសំណល់គ្រោះថ្នាក់ ក្នុងគោលដៅកាត់បន្ថយ ឬឈានដល់ការលុបបំបាត់ផលប៉ះពាល់ ដូចជាការកើតជំងឺផ្សេងៗ ចំពោះមនុស្ស សត្វ និងរុក្ខជាតិ ដោយសារសំណល់គ្រោះថ្នាក់ដែលមានសារធាតុគីមីទាំងនោះ

 

សូមជម្រាបថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្ដទាំង ០៥ ខេត្តរបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ៕ 

 

អត្ថបទពេញនិយម