ហ្លួងម៉ែប្រទានអណ្ដូងទឹកស្អាត កន្លែងលាងដៃ និងបង្គន់អនាម័យដល់វិទ្យាល័យនិងសាលាបឋមសិក្សា ០៦ នៅខេត្តមណ្ឌលគិរី

ថ្ងៃសៅរ៍ ទី០៩ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 535
1

មណ្ឌលគិរី - ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា បានសព្វព្រះទ័យប្រោសព្រះរាជទានសមិទ្ធផលថ្មីមួយចំនួន មានអណ្ដូងទឹកស្អាតចំនួន០៣ ស្ថានីយលាងដៃចំនួន០៧ និងបង្គន់អនាម័យមួយខ្នងមាន ០៤បន្ទប់ ដល់​វិទ្យាល័យចំនួន ០១ និងសាលា​បឋមសិក្សាចំនួន ០៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើឡើងនៅវិទ្យាល័យ ហ៊ុនសែន កោះញែក កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ ។

 

 

លោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជាបានលើកឡើងថា ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជ​ទ្រព្យផ្ទាល់ព្រះអង្គចំនួន ២ម៉ឺនដុល្លារអាម៉េរិកជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយដោយមើលឃើញ​​ពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាម​សហ​គ​ម​ន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចយកព្រះរាជទ្រព្យទាំងនោះមកជីកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក និងស្រុក​កែវ​សីមា ។

 

លោកជំទាវមានប្រសាសន៍បន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងស្របពេលបើកសាលាឱ្យសិស្សបានចូលរៀនឡើងវិញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន បានសម្រេ​ច​​ឱ្យមានសកម្មភាពសាងសង់កន្លែងលាងសម្អាតដៃជូនដល់សាលាចំនួន ០៧ នៅស្រុកកោះញែក និងស្រុកកែវសីមា សម្រាប់ការប្រើប្រាស់លើកកម្ពស់សុខភាពអនាម័យ និងចូល​រួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ៕

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន