ក្រសួងកសិកម្មដំណើរការប្រព័ន្ធធានាគុណភាពពូជដំណាំ​ សម្រាប់ផលិតកម្មនិងអាជីវកម្មគ្រាប់ពូជស្រូវនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 838
1

ខេត្តកំពង់ធំ - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគម្រោងស្តីពី "កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC " បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំ (..) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវនៅកម្ពុជា ។ ក្រសួងកសិកម្មបានចាត់ទុកកម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំនឹងពង្រីកវិសាលភាពកាន់តែទូលំទូលាយទូទាំងប្រទេស ដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចម្បង។ កម្មវិធីនេះ បានឯប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសហគមន៍ត្រពាំងឬស្សី ស្ថិតនៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

 

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការអនុវត្តកម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំ (..) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវនៅកម្ពុជា គឺឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ។

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖តាមរយៈការអនុវត្តកម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំ នឹងចូលរួមដល់ការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក  និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នាឆ្នាំ២០៣០”   

 

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យនាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប..ព នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត  និងបន្តគាំទ្រ។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ប្រាំចំណុចខាងក្រោម ៖ 

  •  ទី១. ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងគោលនយោបាយពូជដំណាំនៅកម្ពុជាឱ្យបានទូលំទូលាយ។ 
  •  ទី២. ត្រូវជំរុញឱ្យអ្នកផលិតពូជ និងអ្នកធ្វើអាជីវកម្មពូជដំណាំនៅកម្ពុជា ចុះបញ្ជីប្រភេទពូជដំណាំដើម្បីធានាបាននូវគ្រាប់ពូជដែលមានគុណភាពល្អ។
  •  ទី៣. ត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មសម្រាប់វិភាគគុណភាពពូជដំណាំ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យគុណភាពពូជដំណាំដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់វិញ្ញាបនបត្រ និងសម្រាប់តាមដានគុណភាពពូជដំណាំដែលចរាចរនៅលើទីផ្សារ។
  •  ទី៤. ត្រូវលើកទឹកចិត្តនិងជំរុញផលិតកម្មគ្រាប់ពូជ ដោយផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយសហគមន៍កសិករ ឬអ្នកផលិតជាមួយក្រុមហ៊ុន តាមរយៈការអនុវត្តផលិតកម្មគ្រាប់ពូជតាមកិច្ចសន្យា។  
  •  ទី៥. ត្រូវចងក្រងនិងបោះពុម្ពឯកសារបច្ចេកទេស គោលការណ៍ណែនាំផ្សេងៗទាក់ទងនឹង ប..  និងផ្សាយឱ្យបានទូលំទូលាយ ។    

សូមជម្រាបថា ការអនុវត្តកម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយ:អង្គការ JICA បានសហការជួបឧបត្ថម្ភទាំងសម្ភារៈ ឧបករណ៍បច្ចេកទេស និងថវិកា ។ ពិធីសម្ពោធកម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំមានការចូលរួមពីឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្តកំពង់ធំ លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី  Miyahary AI តំណាងអង្គការ JICA ។ ពិធីនេះក៏មានវត្តមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រីប្រធានសហគមន៍កសិកម្មចំនួន ១០ 

 

កម្មវិធីប្រព័ន្ធធានាគុណភាពពូជដំណាំ (QDS) បានរៀបចំដោយផ្អែកលើសៀវភៅគោលការណ៍ណែនាំរបស់អង្គការ FAO នៅឆ្នាំ២០០៦ ។ ចាប់តាំងពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោងកម្មវិធីស្តីពីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ហៅកាត់ថា CAVAC" និង JICA ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីប..ព ដល់អ្នកពាក់ព័ន្ធសរុបចំនួន ៨៥នាក់ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករ ដើម្បីផលិតគ្រាប់ពូជស្រូវនៅក្នុងខេត្តទាំង ០៨ ។ នៅក្នុងឆ្នាំ២០២២ កម្មវិធីបានរៀបចំចងក្រង និងបោះពុម្ពឯកសារសំខាន់ៗមួយចំនួនដូចជា ១. គោលការណ៍ណែនាំស្តីពី ប..ព ២. ឯកសារ ប..ព សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ និង៣. គោលការណ៍ណែនាំបច្ចេកទសេត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាម ប..ព ដែលនឹងចែកជូន និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ៕

 

អត្ថបទពេញនិយម