រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេចផលិតទឹកស្អាតបាន ២ពាន់ម៉ែត្រគុបក្នុងមួយថ្ងៃ

ថ្ងៃពុធ ទី១១ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 907
1

កំពតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេចជាផ្លូវការ កាលពីព្រឹកថ្ងៃទី១០ ខែឧសភាកន្លងទៅ ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្កកំពត មានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណ ២ពាន់ម៉ែត្រត្រីគុណ (ម៉ែត្រគុប) ក្នុងមួយថ្ងៃ ។ 

 

 

ទឹកស្អាតចេញពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេច អាចប្រើសម្រាប់ចែកចាយឱ្យប្រពលរដ្ឋមួយផ្នែកក្នុងស្រុកជុំគិរី មួយផ្នែកក្នុងស្រុកឈូក និងស្រុកអង្គរជ័យ និងប្រជាពលរដ្ឋមួយផ្នែកនៃខេត្តតាកែវ។ 

 

ឯកឧត្តមស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា រោងចងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច រអាចផ្តល់ទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋប្រមាណ ៤ម៉ឺននាក់ ឬប្រហែលជា ១ម៉ឺនគ្រួសារ ។

 

ឯកឧត្តមសុឹមសុីថាបានបញ្ជាក់ទៀតថា វិស័យទឹកស្អាតនៅកម្ពុជាបានពង្រឹងការគ្រប់គ្រង និងបានអភិវឌ្ឍន៍ជាលំដាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទគ្រប់វិស័យ ដែលកំពុងមានកំណើនស្ទុះទៅមុខឥតឈប់ឈរនៅគ្រប់ទីកន្លែង។ 

 

ចំណែកឯកឧត្តមឡុងណារ៉ូអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានប្រសាន៍ថារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច​​ និងប្រព័ន្ធចែកចាយទឹកព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ និងបញ្ចប់ដំណេីរការសាកល្បងផលិតទឹកស្អាតនៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ដោយចំណាយថវិកាអស់១ម៉ឺនប្រាំមួយរយហុកសិបលានរៀល (១០ពាន់៦៦០លានរៀល)

 

បើតាមឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានអង្គភាពរដ្ឋាករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ១៨មូលដ្ឋាន ដែលគ្រប់ដណ្តប់លើពីរក្រុង និងប្រាំពីរស្រុក ស្មើនឹង ២៤៤ភូមិក្នុង ៧៣ឃុំ-សង្កាត់ មានប្រជាពលរដ្ឋក្នុងតំបន់សេវាចំនួន ៥២.៥៧១គ្រួសារ ស្មើនឹង ២៥៦.១៣៥នាក់ ៕

 

អត្ថបទពេញនិយម