លោកស្រី ផេង ប៉ារូហ្សី ៖ ការលើកកម្ពស់ទឹកស្អាតនិងអនាម័យឱ្យបានប្រសើរត្រូវគិតដល់សមធម៌ និងបរិយាបន្ន

ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា​ ឆ្នាំ២០២២      Root
ចែករំលែក
Views: 528
1

ភ្នំពេញ - លោកស្រី ផេង ប៉ារូហ្សីន ប្រធានគម្រោងនៃអង្គការ WaterAid កម្ពុជា មានប្រសាសន៍ថា ការគិតគូរដល់សមធម៌ និងបរិយាបន្ននៅក្នុងវិស័យទឹក ស្អាត និងអនាម័យ ត្រូវគិតដល់ក្រុមគោលដៅមួយចំនួន ដូចជា ជនមានពិការភាព ចាស់ជរា ជនជាតិដើមភាគតិច អ្នកជំងឺរ៉ាំរៃ អ្នករស់នៅតំបន់ដាច់ស្រយាល អ្នករកនៅលើទឹក អ្នករស់នៅសំណង់អាណាធិបតេយ្យ កម្មកររោងចក្រ កម្មករឡឥដ្ឋ កម្មករសំណង់ និងក្រុមកម្មករការងារប្រព័ន្ធលូជាដើម ។

 

លោកស្រីបានលើកឡើងដូច្នេះ នៅក្នុងវេទិការចែករំលែកចំណេះដឹងស្តីពីការងារសមធម៌ និងបរិយាបន្នក្នុងវិស័យទឹកស្អាត និងអនាម័យ ទៅកាន់អ្នកសារព័ត៌មាន ២៥រូបមកពីចម្រុះប្រព័ន្ធផ្សព្វផ្សាយ នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនាកន្លងទៅ ។ 

 

 

លោកស្រី ផេង ប៉ារូហ្សីន បានបញ្ជាក់ថា ៖សមធម៌ និងបរិយាបន្ននៅក្នុងវិស័យទឹកស្អាត និងអនាម័យ ជាចំណែកមួយជំរុញឱ្យប្រជាជនគ្រប់រូបមានលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ទន្ទឹមគ្នានេះ ការប្រើប្រាស់ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីរាយការណ៍ព័ត៌មានទឹកស្អាត និងអនាម័យនឹងជួយឱ្យព័ត៌មានទាំងនោះកាន់តែទូលំទូលាយដល់អ្នកពាក់ព័ន្ធ  

 

សូមជម្រាបថា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពីយេនឌ័រ សមធម៌ និងបរិយាបន្ននៅក្នុងវិស័យទឹកស្អាត និងអនាម័យ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ។ វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីចំណេះដឹងស្តីពីយេនឌ័រ គោលការណ៍ណែនាំថ្នាក់ជាតិ មូលដ្ឋានចំណេះដឹងទឹកស្អាត និងអនាម័យ ការហូបទឹកសុវត្ថិភាព និងការលាងសម្អាតដៃជាមួយសាប៊ូពីអ្នកជំនាញក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការពាក់ព័ន្ធ ៕ 

 


អត្ថបទពេញនិយម