ក្មេងប្រុសកេនយ៉ាអាយុប្រាំបួនឆ្នាំ ទទួលពានរង្វាន់បង្កើតម៉ាស៊ីនឈើលាងដៃពីប្រធានាធិបតី

ថ្ងៃសុក្រ ទី០១ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 677
1

កេនយ៉ា - Stephen Wamukota ជាក្មេងប្រុសជនជាតិកេនយ៉ា អាយុប្រាំបួនឆ្នាំ បានទទួលពានរង្វាន់ពីប្រធានាធិបតី កាលពីពេលថ្មីៗនេះចំពោះគំនិតច្នៃប្រតិដ្ឋ បង្កើតម៉ាស៊ីនលាងដៃធ្វើពីឈើ ដើម្បីជួយទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា ។ ក្រុមគ្រួសារ Stephen រស់នៅភូមិ Mukwa ក្នុងទីក្រុង Bungoma ភាគខាងលិចប្រទេសកេនយ៉ា។

ការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ពានរង្វាន់លើកទឹកចិត្ដពីប្រធានាធិបតីនេះ Stephen សប្បាយចិត្ដយ៉ាងខ្លាំង ខណៈរូបគេមានបំណងផលិតម៉ាស៊ីនលាងដៃចំនួនពីរបន្ថែមទៀត។ ម៉ាស៊ីនឈើកែច្នៃនេះ អ្នកប្រើប្រាស់អាចចុចទឹកនិងសាប៊ូដោយប្រើឈ្នាន់ជើង ជំនួសការចុចផ្ទាល់ដោយដៃ ។ ធ្វើបែបនេះដើម្បីកាត់បន្ថយការឆ្លងវីរុស។ 

លោក James Wamukota ឪពុករបស់ Stephen បាននិយាយថា លោកមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ហើយកន្លងទៅកូនប្រុសលោកតែងនិយាយថា រូបគេចង់ក្លាយជាវិស្វករនៅពេលគេធំឡើង អភិបាលខេត្ដក៏សន្យានឹងផ្ដល់អាហាររូបករណ៍ដល់គេផងដែរ។ គួររំលឹកថា Stephen ជាបេក្ខជនម្នាក់ក្នុងចំណោមប្រជាជនកេនយ៉ាចំនួន ៦៨នាក់ដែលទទួលបានពានរង្វាន់ពីប្រធានាធិបតីនៅក្នុងនាមជាអ្នកមានស្នាដៃឆ្នើមសម្រាប់ជាតិ ៕

 

អត្ថបទពេញនិយម