ធម្មតារាងកាយរបស់មនុស្សម្នាក់ៗ មានជាតិទឹកយ៉ាងតិចបំផុត ៦០​ភាគរយ និងត្រូវការបំពេញបន្ថែមជាប្រចាំ

ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 1.1K
1

ភ្នំពេញ - នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ មានជាតិទឹកយ៉ាងតិចបំផុតប្រមាណជាង ៦០ភាគរយ ។ ចំណែកអ្នកដែល មិនហាត់ប្រាណទាល់តែសោះ​យ៉ាងហោច ណាស់​ក៏មានជាតិទឹកនៅក្នុងខ្លួន ៦០ភាគរយដែរ ។ សំណើមជាតិទឹកក្នុងខ្លួនសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ហើយបើខ្វះជាតិទឹកនោះនឹងមានគ្រោះថ្នាក់​ដល់​អាយុ​ជីវិត ។ 

ជាធម្មតាមរាងកាយត្រូវបាត់បង់ជាតិទឹក ឬបញ្ចេញជាតិទឹកប្រហែល ២,៥លីត្រក្នុងមួយថ្ងៃ តាមរយៈញើស ការបត់ជើងតូច និងការហាត់ប្រាណជាដើម ។ សមាភាពទឹកដែលបាត់បង់តែងត្រូវការសមាសភាពទឹកថ្មីមកបន្ថែមជាប្រចាំ ។ ប្រសិនបើរាងកាយខ្សោះជាតិទឹកក្នុងរយៈពេលពីរទៅបីថ្ងៃ វាអាចគំរាមកំហែងដល់ជីវិតហើយបើមនុស្សម្នាក់ទទួលបានទឹកមិនគ្រប់គ្រាន់ វាមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព ។

 

សូមជម្រាបថា តម្រូវការទឹកសម្រាប់មនុស្សម្នាក់ៗមិនដូចគ្នាទេ វាអាស្រ័យលើទំហំរាងកាយនិងសកម្មភាពប្រចាំថ្ងៃ ។ ជាធម្មតារាងកាយទទួលបានទឹក ២០% ពីអាហារដែលបានបរិភោគ ហើយទៀត ៨០%មកពីការទទួលទានទឹក។ គេអាចសង្កេតដឹងថា មនុស្សផឹកទឹកគ្រប់គ្រាន់ ឬអត់ ដោយមើលទៅលើពណ៌ទឹកនោម ប្រសិនទឹកនោមមានពណ៌សរថ្លាល្អ មានន័យថា រាងកាយទទួលបានទឹកគ្រប់គ្រាន់ ។ ប៉ុន្តែបើទឹកនោមពណ៌លឿង ឬអាចឈានទៅក្រហម នោះជាសញ្ញាបញ្ជាក់ថា អាចមកពីមូលហេតុខ្វះជាតិទឹក ។ 

អត្ថបទពេញនិយម