រដ្ឋបាលខេត្តព្រះសីហនុសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

ថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 691
1

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដ្ឋានការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទីបីនេះ នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណជា ៥០ភាគរយ ។

 

ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក បន្តប្រហែល ៣ ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ បានសាងសង់និងដាក់ឱ្យដំណើរការក្រោមស្តង់ដារក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យទឹកដែលចម្រោះរួចបង្ហូរចូលសមុទ្រ ដែលមានសុវត្ថិភាពដល់ជីវចម្រុះក្រោមបាតសមុទ្រ ៕

 

 

អត្ថបទពេញនិយម