រាជរដ្ឋាភិបាលត្រៀមខាតប្រាក់ ១០០លានដុល្លារលើចំណាយថ្លៃថាមពលអគ្គីសនីឆ្នាំ២០២២

ថ្ងៃពុធ ទី០៦ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 322
1

ភ្នំពេញ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ឱ្យខិតខំសន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជាបានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនឹងខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ ខណៈឱ្យប្រទេសមួយចំនួនជួបវិបត្តិថាមពល។

 

ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការដំឡើងថ្លៃអគ្គិសនីដែរ ខណៈដែលប្រទេសមួយចំនួនបានដំឡើងថ្លៃអគ្គិសនីម្តងជាពីរដងរួចមកហើយ។

 

សូមជម្រាបថា ដោយបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន អាចជាហេតុផលចម្បងបណ្តាលឱ្យប្រភពថាមពល ដូចជា ឧស្ម័ន ប្រេងឥន្ធនៈ ធ្យូងថ្ម ព្រមទំាងកាដឹកជញ្ជូនផ្សេងៗនៅលើពិភពលោកឡើងថ្លៃឥតជាបន្តបន្ទាប់ ។ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់ថាមពលអគ្គីសនីដោយសន្សំសំចៃ និងជ្រើសរើសមធ្យោបាយធ្វើដំណើរណាដែរចំណាយឥន្ទនៈតិច ព្រមទាំងជួយដល់បរិស្ថាន ។ 

 

 

អត្ថបទពេញនិយម