ឯកឧត្តម សុខ សូកេន ៖ យុវជនជាតួអង្គសំខាន់ចូលរួមសម្រេចលទ្ធផល SDGs

ថ្ងៃអង្គារ៍ ទី០៣ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 563
1

ភ្នំពេញ – នាឱកាសថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំ បានលើកឡើងថា យុវជនជាតួអង្គសំខាន់ចូលរួមលើកកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសជំរុញការងារស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ។

ឯកឧត្តម សុខ សូកេន មានប្រសាសន៍បន្តថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ បានផ្ដល់ឱកាសដល់យុវជនអាស៊ី-អឺរ៉ុប ជាពិសេសយុវជនកម្ពុជាឱ្យចូលរួមស្វែងយល់ និងរៀនសូត្រពីការងារសំខាន់ៗ ជាពិសេសកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំងកម្រិតបច្ចេកទេស និងនយោបាយដែលអាចជួយពង្រីកវិសាលភាពចំណេះដឹងរបស់យុវជនជំនាន់ក្រោយថែមមួយកម្រិតទៀត ។

តាមរយៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ យុវជនអាស៊ី-អឺរ៉ុបទាំងអស់ បានចេញសេចក្ដីថ្លែងការណ៍រួម បង្ហាញពីឆន្ទៈនិងការប្ដេជ្ញាចិត្តរបស់យុវជនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤  បានប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២២ - ២៦ ខែវិច្ឆិកា មានយុវជនចូលរួមសរុបចំនួនប្រមាណ ២០០នាក់ មកពី ៥១ប្រទេស ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដែលរួមមាន៖ ១. SDG3 សុខភាព និងសុខុមាលភាពមាំមួន ២. SDG4 ការអប់រំប្រកបដោយគុណភាព ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច  និង៤. SDG13 សកម្មភាពបរិស្ថាន ដោយចែកចេញជា ៤ដំណាក់កាល ៕

 

អត្ថបទពេញនិយម