លោក Sim Jae Duck កើតនៅក្នុងបន្ទប់ទឹកក្លាយជាអភិបាលក្រុង និងទទួលកិត្តិនាមជា Mr. Toilet

ថ្ងៃពុធ ទី០៨ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 721
1

កូរ៉េខាងត្បូង - លោក Duck បានធ្វើរឿងដ៏អស្ចារ្យមួយដោយកែច្នៃគេហដ្ឋានផ្ទាល់ខ្លួនទៅជាអគារថ្មីមួយដែលមានរូបរាងដូចជាចានបង្គន់។ រឿងរ៉ាវនេះបានកើតឡើងនៅរវាងឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ក្នុងពេលលោក Sim Jae Duck កាន់តំណែងជាអភិបាលក្រុង Suwon ដ៏ល្បីឈ្មោះម្នាក់នៅ ប្រទេសកូរ៉េខាងត្បូង ។

លោក Duck ជាមនុស្សដែលមានប្រវតិ្តកំណើតកំសត់កើតនៅក្នុងបន្ទប់ទឹកផ្ទះជីតារបស់ខ្លួន ។ តាមរយៈប្រវត្តិកើតក្នុងបន្ទប់ទឹកនេះ ពេលកាន់តំណែងជាអភិបាលក្រុង លោកយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍនិងថែរក្សាបង្គន់អនាម័យក្នុងទីក្រុង រហូតដល់ពេលលោកបាត់បង់ជីវិតទៅវិញ ។ 

លោក Duck បានកាន់តំណែងជាអភិបាលក្រុង Suwon អស់រយៈពេលជាង ១០ឆ្នាំ។ លោកបានក្លាយជាមនុស្សដ៏ល្បីល្បាញនៅក្នុងកិច្ចការងារអនាម័យទីក្រុង ពិសេសការងារបង្គន់អនាម័យតែម្តង។ លោក Duck ក៏បានក្លាយបង្កើតសមាគមបង្គន់ពិភពលោក ឬ World Toilet Association (WTO) ផងដែរ ។

កាលពីឆ្នាំ២០០៧ លោក Duck បានធ្វើរឿងដ៏អស្ចារ្យមួយដោយកែច្នៃគេហដ្ឋានផ្ទាល់ខ្លួនទៅជាអគារថ្មីមួយដែលមានរូបរាងដូចជាចានបង្គន់។ បង្គន់យក្សនេះត្រូវបានរចនាឡើងដោយអ្នករចនាឈ្មោះថា Go Gi Wong ហើយបានដាក់ឈ្មោះជាភាសាកូរ៉េថា Haewoojae ឬមានន័យជាភាសាអង់គ្លេសថា “a house to satisfy anxiety” ។ វាជាផ្ទះក្នុងក្តីស្រមៃរបស់លោក Duck ។

លោក Sim Jae Duck ត្រូវបានប្រជាជនកូរ៉េផ្តល់កិត្តិនាមជា Mr. Toilet ហើយតាមបណ្តាំផ្ទះរបស់លោកបានបរិច្ចាគទៅឱ្យអាជ្ញាធរក្រុងដើម្បីប្រែក្លាយវាទៅជាសារមន្ទីរនិងជាទីកន្លែងតាំងពិពណ៍ពន្យល់អំពីសារៈសំខាន់នៃបង្គន់អនាម័យចំពោះជីវិតរបស់មនុស្សទាំងឡាយ ៕

 

អត្ថបទពេញនិយម