ទីភ្នាក់ងាស្វីសផ្តល់ថវិកា ១លានដុល្លារគាំទ្រការប្រើប្រព័ន្ធសូឡាក្នុងវិស័យទេសចរណ៍

ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 402
1

ភ្នំពេញ - ទីភ្នាក់ងាស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានផ្ដល់ថវិកាប្រមាណ ១លានដុល្លារអាម៉េរិកដល់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) លើគម្រោងជំរុញនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន។ គម្រោងនេះ ធ្វើឡើងដើម្បីជំរុញឱ្យប្រតិបត្តិករ និងសហគមន៍ទេសចរណ៍ប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសឱ្យអគ្គិសនីក្នុងការបម្រើឱ្យវិស័យទេសចរណ៍ ។

លោកស្រី Nedia Ottiger តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) លើកឡើងថា ការអនុវត្តគម្រោងជំរុញនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន ជាការគិតគូពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុដែលផ្ដើមចេញពីវិស័យទេសចរណ៍។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារស្វីសប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បរិស្ថានសម្រាប់រយៈពេលវែង និងកាត់បន្ថយភាពក្រីក្រ។ 

 

សូមជម្រាបថា គម្រោងជំរុញនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន នឹងអនុវត្តលើសណ្ឋាគារចំនួន ០២នៅទីក្រុងភ្នំពេញ និងសណ្ឋាគារ ០២ នៅខេត្តសៀមរាប ព្រមទាំងតំបន់អេកូទេសចរណ៍ក្នុងខេត្តក្រចេះចំនួន ០៣ និងខេត្តស្ទឹងត្រែង ០៣សហគមន៍។ ការផ្តល់ថវិកានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។

 

 

អត្ថបទពេញនិយម