យុវជនជាតួអង្គលើកកម្ពស់របបអាហារសុខភាពល្អ និងសុវត្ថិភាពចំណីអាហារ
ភ្នំពេញ - លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាតួអង្គសំខាន់ក្នុងការធានានិងលើកកម្ពស់របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់ស្ត្រីដែលងាយរងគ្រោះនិងកុមារតូច ។
លោកស្រីបណ្ឌិត Sanne Sigh បានបញ្ជាក់បន្ថែមថា ៖ “យុវជនជាបុគ្គលដែលអាចចូលរួមដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងជាតួអង្គសកម្មខ្លាំងនៅក្នុងប្រព័ន្ធស្បៀង និងសុវត្ថិភាពចំណីអាហារ” ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត Sanne Sigh នៅក្នុងវេទិការយុវជនស្តីពីសុវត្តិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានកសិកម្មព្រែកលៀប ។
សូមជម្រាបថា វេទិការយុវជនស្តីពីសុវត្តិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារខាងលើ មានវាគ្មិនជាអ្នកជំនាញ តំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផែនការ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តំណាងអង្គការ GIZ និងអង្គការហេទ្បែន ខេលល័រ ដោយមានយុវជនចូលរួម ១៥០នាក់ ៕