ការផ្គត់ផ្គង់់សម្ភារៈអនាម័យក្នុងតម្លៃសមស្របជាគោលការណ៍ជាមូលដ្ឋាននៃទីផ្សារអនាម័យ
ភ្នំពេញ - ទីផ្សារអនាម័យគឺជាវិធីសាស្ត្រមួយក្នុងការផ្គត់ផ្គង់់សម្ភារៈអនាម័យ (សម្ភារៈសង់បង្គន់) នៅដល់សហគមន៍ និងគ្រួសារផ្ទាល់ក្នុងតម្លៃមួយសមស្របដែលប្រជាពលរដ្ឋសាមញ្ញមានលទ្ធភាពទទួលបាន បើប្រៀបធៀបនិងការលក់ដូរសម្អារៈអនាម័យនេះតាមទម្លាប់ធម្មតា ។
ដើម្បីធ្វើបានដូចនេះអ្នកផ្គត់ផ្គង់ត្រូវតែមានទទួលបានការបណ្ដុះបណ្ដាលមួយសមស្របក្នុងការរៀបចំការផលិត ការលក់ ដោយកាត់បន្ថយថ្លៃដើមឱ្យបានទាប បន្ទាប់មកផ្គត់ផ្គង់ឱ្យដល់គេហដ្ឋានរបស់ប្រជាពលរដ្ឋ ។ ធ្វើបានដូចនេះគេអាចទទួលបានប្រាក់ចំណូលច្រើន ពីព្រោះគេបានផ្អែកលើគោលការណ៍មួយគឺ ផលិតសម្ភារៈដោយកាត់បន្ថយថ្លៃដើម លក់ក្នុងតម្លៃទាបសមរម្យចំណេញតិច តែលក់បានច្រើន។
សូមជម្រាបថា ទីផ្សារអនាម័យបានអនុវត្តក្នុងសហគមន៍ ដែលមានតម្រូវការសង់បង្គន់អនាម័យខ្ពស់តាមគ្រួសារ បន្ទាប់ពីប្រជាសហគមន៍យល់អំពីផលប៉ះពាល់នៃការខ្វះអនាម័យ ហើយឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ៕