ក្រសួងអភិវឌ្ឍន៍ជនបទប្រគល់ធុងស្តុកទឹក ៧៨ធុងជូនពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយាលពីប្រភពទឹក

ថ្ងៃច័ន្ទ ទី២២ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 228
1

កំពង់ឆ្នាំង - ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារជំនាញពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានប្រគល់ធុងស្តុកទឹក ៧៨ធុង ជូនប្រជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយាលពីប្រភពទឹក ទុកប្រើប្រាស់បណ្តោះអាសន្ននារដូវប្រាំង ដែលអាកាសធាតុខែនេះកើនកម្តៅ ។ 

 

សូមជម្រាបថា កម្មវិធីចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកប្រើប្រាស់នៅថ្ងៃចន្ទនេះ ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមគ្នានេះ អាកាសធាតុខែប្រាំងនៅកម្ពុជា កំពុងជួបប្រទះភាពរាំងស្ងួតខ្លាំង អាចធ្វើឱ្យប្រជាពលរដ្ឋនៅជនបទខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង