គោលការណ៍ 4Rs ជាយុទ្ធសាស្ត្រចម្បងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ថ្ងៃអាទិត្យ ទី១២ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 580
1

ភ្នំពេញ - វិធានការបដិសេដ (Refuse) វិធានការកាត់បន្ថយ (Reduce) វិធានការប្រើប្រាស់ឡើងវិញ (Reuse) និងវិធានការកែច្នៃ (Recycle) ទាំងនេះជាគោលការណ៍ 4Rs កំពុងដើរតួនាទីចម្បងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ។ នេះបើតាមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងឱកាសចាប់ផ្តើមអនុវត្តគម្រោង “កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅ ។ 

ទន្ទឹមគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រតិដ្ឋ "យុទ្ធនាការកាត់បន្ថយប្លាស្ទិក" នឹងចូលរួមដល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដែលបានធ្វើកន្លងមក និងដើម្បីបំផុសគំនិតច្នៃប្រតិដ្ឋនានាពីសាធារណជនទប់ស្តាត់ការបំពុលប្លាស្ទិក ។

សូមជម្រាបថា ការទទួលយកពាក្យប្រកួតប្រជែងគំនិតច្នៃប្រតិដ្ឋ "យុទ្ធនាការកាត់បន្ថយប្លាស្ទិក" ចាប់ពីថ្ងៃសម្ពោធជាផ្លូវការ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ បេក្ខជនអាចដាក់ពាក្យជាមួយនឹងគំនិតលើសពីមួយបាន ដោយផ្ញើជាសំណួរ ឬដាក់ពាក្យជាភាសាខ្មែរ ឬអង់គ្លេស តាមរយៈ beatplastic@undp.org ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន