រយៈពេលពីរឆ្នាំព័ត៌មានចម្រុះពាក់ព័ន្ធអាហារូបត្ថម្ភ និងសុខាភិបាលជាង ១,៦០០ អត្ថបទបានផ្សព្វផ្សាយ

ថ្ងៃសៅរ៍ ទី២៧ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 101
1

ភ្នំពេញលោក ហ៊ុន វណ្ណារី ប្រធានកម្មវិធីជាន់ខ្ពស់នៃអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា មានប្រសាសន៍ថា រយៈពេលជិតពីរឆ្នាំតែប៉ុណ្ណោះ ក្រុមអ្នកសារព័ត៌មានឯកអាហារូបត្ថម្ភមកពីចម្រុះ ២៥ស្ថាប័ននៅកម្ពុជា បានចងក្រងព័ត៌មានផ្សាយជាង ១,៦០០អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ព្រមទាំងចំណេះដឹងសុខាភិបាលស្តីការចិញ្ចឹមទារក និងទារក ។ 

 

តំណាងអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា លោក ហ៊ុន វណ្ណារី បានលើកឡើងដូច្នេះ នៅក្នុងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ក្រោមប្រធានបទលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែមេសាកន្លងទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ 

 

 

នៅចំពោះមុខអ្នកចូលរួម និងអ្នកសារព័ត៌មានជាច្រើនរូប លោក ហ៊ុន វណ្ណារី មានប្រសាសន៍ថា ការបង្កើតឱ្យមានក្រុមសារព័ត៌មានជើងឯកអាហារូបត្ថម្ភទ្បើង (Media Nutrition Champions Project) បានផ្តល់ជាវេទិកាដ៏វិសេសមួយ បង្ហាញពីសំឡេងចម្រុះនៃភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងស្ថាប័នសារព័ត៌មាននៅកម្ពុជា ។  

 

លោក ហ៊ុន វណ្ណារី ៖ "ការផ្តល់និងទទួលបានព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភបានត្រឹមត្រូវ សម្រាប់ផ្សព្វផ្សាយជូនទៅសាធារណជនជាកិច្ចការសំខាន់សម្រាប់អ្នកសារព័ត៌មាន ។ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធ បានបង្ហាញពីបញ្ហាប្រឈមនានា និងកាលានុវត្តភាពថ្មីៗ ក្នុងការងារលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ។ ជំរុញការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជា ចូលរួមលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រ” ។

 

បើតាមគម្រោងអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ បានបង្ហាញថា ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ (MNC) បានបង្កើតឡើងមានរយ:ពេលជាង ២ឆ្នាំកន្លង (២០២២ - ២០២៤) បានក្លាយជាចលករព័ត៌មានដ៏សំខាន់ ដើម្បីប្រមូលផ្តុំ និងចងក្រងក្រុមអ្នកសារព័ត៌មាន និងចងក្រងអត្ថបទព័ត៌មានជាច្រើនពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជា ។ គោលបំណងសំខាន់នៃក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ គឺជំរុញការផ្សព្វផ្សាយ និងបង្កើនការយល់ ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតពីប្រធានបទអាហារូបត្ថម្ភ ដល់ប្រជាជនគ្រប់ស្រទាប់ទាំងនៅទីក្រុង និងទីជនបទ ។

 

សូមជម្រាបជូនថា នេះជាលើកទីបួនហើយដែលអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា ទទួលបានការគាំទ្រពីគម្រោង MUSEFO នៃអង្គការ GIZ អាឡឺម៉ង បានរៀបចំពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ក្រោមប្រធានបទផ្សេងៗចម្រុះ ជុំវិញទិដ្ឋភាពលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រ ។ អ្នកសារព័ត៌មានដែលទទួលបានរង្វាន់ជយលាភីលើកទឹកចិត្ត ជាសមាជិកសកម្មនៃបណ្តាញអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ដែលបានផលិត និងចងក្រងព័ត៌មានជាច្រើនចែករំលែកទៅកាន់សាធារណជនតាមរយៈស្ថាប័នព័ត៌មានរបស់ខ្លួន ៕

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង