អង្គការហេទ្បែនខេលល័របន្តគាំទ្រអ្នកសារព័ត៌មានផ្សព្វផ្សាយពីចំណេះដឹងអាហារូបត្ថម្ភ

ថ្ងៃសៅរ៍ ទី២៧ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 41
1

ភ្នំពេញ - ផ្នែកមួយនៃការផ្សព្វផ្សាយចំណេះដឹងស្តីពីការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងក្លាយជាប្រយោជន៍ដល់សាធារណជន អង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា នឹងបន្តគាំទ្រសកម្មភាពពង្រឹងចំណេះដឹងអាហារូបត្ថម្ភដល់អ្នកសារព័ត៌មាន និងបង្កើតកម្មវិធីលើកទឹកចិត្តអ្នកសារព័ត៌មានតាមរយៈការជ្រើសរើសអត្ថបទសារព័ត៌មានឆ្នើមបន្តទៀតសម្រាប់ឆ្នាំ២០២៤ ។ 

 

លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា បទពិសោធន៍ជ្រើសរើសអត្ថបទសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ៤លើកកន្លងទៅ បានរកឃើញថា ប្រធានបទព័ត៌មានដែលអ្នកសារព័ត៌មានបានចងក្រង និងផ្សព្វផ្សាយ បានផ្តល់ឱកាសជាច្រើនដល់គ្រប់ភាគីពាក់ព័ន្ធ អាចរំលែកចំណេះដឹង ការអប់រំ និងសកម្មភាពការងាររបស់ខ្លួនក្នុងផ្នែកលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ សុខភាពសាធារណៈ សន្តិសុខស្បៀង អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យនៅកម្ពុជា ។ ជាមួយគ្នានេះ នាយកប្រចាំប្រទេសនៃអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា បានអបអរសារទ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានគ្រប់រូប ត្រូវខិតខំចូលរួមបន្ថែមទៀត ដើម្បីបំពេញបេសកកម្មរួមគ្នាអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ។

 

លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការហេទ្បែន ខេលល័រ អន្តរជាតិកម្ពុជា ៖ "ខ្ញុំសូមអបអរសាទរ និងគាំទ្រលើកទឹកចិត្តដល់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភទាំងអស់ សូមបន្តផលិត ចងក្រង និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធប្រធានបទសន្តិសុខស្បៀង និងអាហារូបត្ថម្ភបន្តទៀត ហើយយើងនៅតែគាំទ្រដំណើរការប្រកួតប្រជែងជាបន្តបន្ទាប់" ។

 

សូមជម្រាបថា រយៈពេលជាងពីរឆ្នាំកន្លងទៅ ចាប់តាំងពីឆ្នាំ២០២២ អ្នកសារព័ត៌មានប្រមាណជាង ៣០នាក់មកពីចម្រុះស្ថាប័នផ្សព្វផ្សាយនៅកម្ពុជា បានទទួលការបណ្តុះបណ្តាលចំណេះដឹងទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសផ្តោតលើមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព ប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារនិងការកែច្នៃអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ដែលចំណេះដឹងទាំងអស់នេះសំខាន់សម្រាប់ការរស់នៅ និងអនុវត្តនៅក្នុងការងារជាក់ស្តែង ៕ 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង