រដ្ឋបាលស្រុកបន្ទាយស្រីប្តេជ្ញារយៈពេល ៦ខែទៀតនឹងមានបង្គន់អនាម័យគ្រប់ខ្នងផ្ទះអ្នកភូមិ

ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 597
1

សៀមរាប - លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រសាសន៍ថា តាមការគ្រោងទុកត្រឹមរយៈពេល ៦ខែខាងមុខ ស្រុកបន្ទាយស្រីទាំងមូលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ។

 

លោកមានប្រសាសន៍ដូចនេះ នៅក្នុងសិក្ខាសាលាពន្លឿនស្ថានភាពបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម ថោង ពោធ អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អង្គការភ្លែនអន្តរជាតិ អង្គការយូរីដូ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ ។ 

 

"ខ្ញុំជឿជាក់ថាយើងនឹងអាចសម្រេចគោលដៅមួយនេះបាន ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរ និងភាពសុីវីល័យនៃគុណភាពជីវិតនៅតាមទីជនបទ ឱ្យស័ក្តិសមជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកទេសចរណ៍មួយ" ។ នេះបើតាមការបញ្ជាក់របស់លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

 

នៅក្នុងសិក្ខាសាលាពន្លឿនស្ថានភាពបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនេះ លោកមេឃុំទាំង៦ និងភូមិទាំង៣៦ នៅក្នុងស្រុកបន្ទាយស្រីទាំងមូលបានប្តេជ្ញាចិត្តពន្លឿនស្ថានភាពអនាម័យស្រុកឱ្យល្អប្រសើរ ដោយសាងសង់បង្គន់អនាម័យចំនួនជាង ៣ពាន់បង្គន់ ដើម្បីបង្គ្រប់តាមផ្ទះប្រជាពលរដ្ឋ 

 

សូមជម្រាបថា រដ្ឋបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា អត្រាមានបង្គន់អនាម័យប្រើប្រាស់នៅក្នុងស្រុកបន្ទាយស្រីកើនឡើងពីក្រោម ៧០% ទៅដល់ ១០០% ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ ការកើនឡើងនេះ ដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ ជាពិសេសការចូលរួមទូលំទូលាយពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន