មន្ត្រីបរិស្ថាន ៖ គ្រប់គ្រងសំណល់ប្លា​ស្ទិកបានល្អ ឆ្លុះបញ្ចាំង​ពីឆន្ទៈរួមគ្នា​ដើម្បីកិច្ចគាំពារបរិស្ថាន

ថ្ងៃពុធ ទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 365
1

ភ្នំពេញ - អ្នកស្រី មាស ច័ន្ទធីតា អគ្គនាយិការងចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់គ្រងសំណល់ប្លាស្ទិកបានល្អឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន ជួយគុណភាពបរិស្ថានឱ្យមានភាពស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ  អ្នកស្រីមានប្រសាសន៍ដូច្នេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយអំពីសំណល់ប្លាស្ទិក នៅបុរីវិមានភ្នំពេញ នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ 

 

 

អគ្គនាយិការងចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្នុងសំណល់សំរាម១០០មានសំណល់សរីរាង្គដែលហៅថាជាសំណល់ផ្ទះបាយប្រមាណ ៦៨សំណល់ប្លាស្ទិកប្រមាណ២០និងសំណល់រឹងជាង ១០ សំណល់ប្លាស្ទិក ជាសំណល់គ្រោះថ្នាក់ ប្រសិនបើគ្រប់គ្រងមិនបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

 

អ្នកស្រី មាស ច័ន្ទធីតា បានបន្តថា បច្ចុប្បន្នបរិមាណសំរាមចន្លោះពី ៧០ទៅ ៨០បានចាក់ចោលនៅលើទីលាន និងមានប្រមា​ណ២០% ​ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ។ នៅកម្ពុជាសំណល់រឹងសំរាមមានប្រមាណជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ និងមួយឆ្នាំជាង ៤លានតោន ដែលមានកំណើនប្រមាណ១៥ក្នុងមួយឆ្នាំ។ នៅរាជធានីភ្នំពេញ មានសំណល់សំរាមចន្លោះពី២៧០០​ ទៅ៣០០០តោន​ក្នុងមួយថ្ងៃ ។

 

គួរបញ្ជាក់ថា បើតាមអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួងបរិស្ថាន បានរៀបចំយន្តការមួយចំនួនសម្រាប់គាំទ្រភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន