គុណតម្លៃទាំង៥ កើតចេញពីទម្លាប់ប្រើប្រាស់បង្គន់អនាម័យនៅតាមគ្រួសារ

ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 443
1

 

ភ្នំពេញ - គ្រប់គ្រងកាកសំណល់លាមកមនុស្សមិនបានល្អ នឹងបំពុលដល់ទឹក អាហារ និងដីដោយមេរោគ ហើ​យ​បង្កឱ្យមានជំងឺរាក ភ្នែក ស្បែក ដង្កូវព្រូន និងបញ្ហាសុខភាពផ្សេងៗទៀត ។ អ្នកជំនាញសុខភាព​ជន​បទ បានបញ្ជាក់ថា ការ​ប្រើប្រាស់​បង្គន់​អនា​ម័យ​​អាចរារាំងមេរោគទាំងនោះមិនឱ្យចូលទៅក្នុងបរិស្ថាន ព្រ​ម​​ទាំង​ការពារសុខភាពប្រជាសហគមន៍ទាំងមូល ។

 

ទន្ទឹមគ្នានេះ សុខភាពមិនមែនជាមូលហេតុតែមួយគត់ ដែលត្រូវសាងសង់និងប្រើប្រាស់បង្គន់អនាម័យ​នោះ​ទេ ផ្ទុយទៅវិញ​បង្គន់អនាម័យបានបង្ហាញពីតម្លៃនៃឯកជនភាពនៅក្នុងគ្រួសារ សុវត្ថិភាព ភាព​ងា​យ​ស្រួ​ល ភាពស្អាត និងតម្លៃនៃការគោរពក្នុងជីវភាពរស់នៅ ។

 

១. ភាពឯកជន គ្រាន់តែសង់​បង្គន់អនាម័យមានលក្ខណៈសាមញ្ញត្រឹមតែរណ្តៅជ្រៅនៅក្នុងដីប៉ុណ្ណោះ ក៏អាចបង្ហាញពីតម្លៃនៃឯកជនភាពរបស់មនុស្សបានដែរ ។ ភាពឯកជន គឺជា​ចំណុច​សំខាន់​ដែល​ត្រូវ​សង់​បង្គន់​ដោយមានរោងដ៏ល្អមួយ មានទ្វារ ឬក្រណាត់បិទបាំង។ រោងបង្គន់អាចធ្វើពីវត្ថុធាតុដើមក្នុងស្រុក ឬ​ក៏​អាចធ្វើពីបេតុង ។

 

២. សុវត្ថិភាព ដើម្បីឱ្យបង្គន់មួយមានសុវត្ថិភាព ត្រូវសាងសង់វាឱ្យបានល្អ និង​នៅទីកន្លែ​ង​មាន​ដែល​សុ​វ​ត្ថិ​ភាព ។ ចូរចាំដែរថា គ្មាននរណាម្នាក់ប្រើប្រាស់បង្គន់នោះទេ ប្រសិនបើពួកគេព្រួយបារម្ភពីការដួលរលំ។ ស្របគ្នានេះ បង្គន់មិនត្រូវសង់ឆ្ងាយពីផ្ទះ ឬនៅទីដាច់ស្រយាលឡើយ ពុំនោះ​ស្ត្រីប្រហែលជាគ្មាន​អារម្មណ៍​សុវត្ថិ​ភាពក្នុងពេលប្រើវានោះទេ ។

 

៣. ភាពងាយស្រួល មនុស្សទំនងជាប្រើបង្គន់ដែលងាយស្រួលអង្គុយ ឬអង្គុយច្រហោង ព្រម​ទាំង​មាន​រោ​ង​ធំល្មមអាចឈរបាន និងទូលាយ ។ បង្គន់អនាម័យស្ថិតនៅជិតផ្ទះ ងាយស្រួលប្រើប្រាស់បំផុត ។

 

៤. ភាពស្អាត ៖ បើបង្គន់មានភាពកខ្វក់ និងមានក្លិនមិនល្អ នោះគ្មាននរណាចង់ប្រើវាទេ។ បង្គន់​ត្រូវ​តែ​ស្អាត​ ដើម្បីបងា្ករការឆ្លងរាលដាលនៃមេរោគ ។ ការផ្លាស់វេនគ្នាសម្អាតបង្គន់នឹងជួយឱ្យប្រាកដថា បង្គន់​អនាម័យនោះ បានប្រើប្រាស់និងថែរក្សាយ៉ាងត្រឹមត្រូវ ។

 

៥. ការគោរព ៖ មានបង្គន់អនាម័នៅក្នុងគ្រួសារ បានបង្ហាញពីភាពថ្លៃថ្នូរនៃឥរិយាបថរស់នៅ​និង​ការ​គោ​រ​ព​​​​ដល់សមាជិកគ្រួសារ ព្រមទាំងភ្ញៀវដែលមកលេងផ្ទះ ។ តម្លៃមួយនេះសំខាន់ខ្លាំងណាស់ ស្រប​តាម​ការ​រីក​ចម្រើនសង្គម សេដ្ឋកិច្ច ដែលតម្រូវឱ្យប្រជាជន​ចំណាយ​លុយ​និងកម្លាំង​ដើម្បី​សាង​សង់​បង្គន់​។

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន