អាជ្ញាធរ​​ខេត្តកណ្តាល​​​នឹង​​​មាន​វិធានការ​តឹងរឹង​ចំពោះ​អ្នក​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 358
1

កណ្តាល - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា វត្តមានសំរាមនិងសំណល់រឹងនៅតាមដងផ្លូវធ្វើឱ្យប៉ះពាល់ដលបរិស្ថានខេត្ត និងសុខ​ភាពប្រជាជន ។ បញ្ហាបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដល់ពេលវេលាដែលអាជ្ញាធរខេត្តត្រូវមានវិធានតឹងរឹង ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈ​កម្មការ​ដឹក​នាំការងារ​គ្រប់គ្រងសំរាម និងសំណល់រឹងទាំង ១១ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ  ឆ្នាំ២០២២ ។

 

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ស្នើឱ្យមន្ទីរជំនាញគ្រប់ជាន់ថ្នាក់ រួមមាន អាជ្ញាធរក្រុង ស្រុក ឃុំ និងភូមិ ត្រូវមានវិធានការតឹងរឹងចំពោះជនណាដែលបោះសំរាម​ចោល​ពាស​វាល​ពាសកាល មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។

 

ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងថា ក្រុមហ៊ុនដែលមានភារកិច្ចប្រមូលសំរាម ត្រូវកំណត់ឱ្យច្បាស់លាស់ពីម៉ោងពេលប្រមូលសំរាម ចៀស​វាង​កន្លែងខ្លះទុកឱ្យសំរាមធំក្លិនស្អុយទើប​ប្រមូល ។ រដ្ឋបាលក្រុង និងស្រុកនីមួយៗ ត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាម សំណល់រឹង ឱ្យមាន​វិ​សា​​ល​ភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវត្រួតពិនិត្យជាប្រចាំ ។

 

តាមដានការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ឬក្រុមហ៊ុនម៉ៅការប្រមូលសំរាមជាប្រចាំ ដើម្បីឱ្យការប្រមូលសំរាមបានស្អាត មានសុវត្ថិភាព និងទាន់ពេលវេលាតាមគោលដៅដែលត្រូវប្រមូល និងរៀបចំកែលម្អទីលានចាក់សំរាមឡើងវិញ និងឡដុតសំរាម ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។ 

 

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំសម្របសម្រួល ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងនិងស្រុកត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំសង្កាត់ណែនាំប្រជាពលរដ្ឋ កម្មករនិយោជិក អាជីករ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រ ម្ចាស់ការដ្ឋានសាងសង់ឱ្យទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាននិងការរស់នៅស្អាត ៕ 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន