ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបីបន្ថែម មានទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារនៅខេត្តព្រះសីហនុ
1
ភ្នំពេញ - កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារដល់ក្រុមហ៊ុនឯកជនចំនួនដើម្បីវិនិយោគក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាបាន ១.៤៥០កន្លែង ។
- គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ “AMTO CHEMICAL TECHNOLOGY CO., LTD.” មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់ ។
- គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ “Kai Feng Wood Products (Cambodia) Co., Ltd.” មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់ ។
- គម្រោងបង្កើតរោងចក្រផលិតកាបូប “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់ ។
សូមជម្រាបថា គិតត្រឹមរយៈពេល ៤ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗសរុបប្រមាណ ៦០គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ ម៉ឺនកន្លែង ៕